Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បេីកបរម៉ូតូក្នុងល្បឿនលឿន ទៅបុកនឹងបង្គោលថ្មដែលដាំនៅសងខាងផ្លូវ បណ្ដាលឱ្យធ្លាក់ប្រឡាយ បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល ០២នាក់

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បេីកបរម៉ូតូក្នុងល្បឿនលឿន ទៅបុកនឹងបង្គោលថ្មដែលដាំនៅសងខាងផ្លូវ បណ្ដាលឱ្យធ្លាក់ប្រឡាយ បណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល ០២នាក់

ខេត្តព្រះសីហនុ៖ នៅ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯងបេីកបរម៉ូតូក្នុងល្បឿនលឿនទៅបុកនឹងបង្គោលថ្មដែលដាំនៅសងខាងផ្លូវ បណ្ដាលឱ្យធ្លាក់ប្រឡាយនៅអមផ្លូវលេខ ១៤៦B ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២០-២១ (វាលរេញ-ស្ទឹងហាវ) ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ម៉ូតូ ០១គ្រឿង ម៉ាក EXCITER ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិះគ្នាពីរនាក់បើកបរដោយឈ្មោះ អុក ថៃ ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណេីត នៅឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត និងអ្នករួមដំណេីរជាមួយ ឈ្មោះ សុឹម ឌី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ចំពោះមុខកម្លាំងល្បាតនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវបានចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្រ្គោះដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់និង ស្រាលចំនួន០២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង