គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តមួយគ្រឿង លើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកទួលពង្រ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទូលពង្រសង្កាត់អូរឬស្សី,ក្រុងប៉ោយប៉ែត
គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តមួយគ្រឿង លើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកទួលពង្រ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទូលពង្រសង្កាត់អូរឬស្សី,ក្រុងប៉ោយប៉ែត
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៣ យប់ ម៉ូតូបុកជាមួយរថយន្តធំសណ្តោងពាក់កណ្តាលឬស៊ឺមីរ៉ឺម៉កលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកទួលពង្រ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទូលពង្រសង្កាត់អូរឬស្សី,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ បណ្តាលអោយភាគីខាងម៉ូតូ ស្លាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ័កើតឡើងរវាងម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BG-5428 បើកពីត្បូងទៅជើង បុកជាមួយរថយន្តសឺមីរឺម៉កម៉ាកស្កេនន័រ ពណ៏ស (ក្បាលរថយន្តពាក់ផ្លាកលេខ ភ្នំពេញ 3F-6057 ) (ស៊ឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-5821) បើកបរឆ្លងផ្លូវពីកើតទៅលិច ។
ករណីនេះបណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុគឺឈ្មោះ សេង ចាន់ពិសី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មូលហេតុនៃគ្រោះថ្នាក់នេះមកពីរថយន្តឆ្លងផ្លូវដោយមិនគ្រប់គ្រងឧបសគ្គបានឯ ម៉ូតូបានបើកបរក្នុងល្បឿនលឿន ៕