Banner KNP Detail Top

បុរសម្នាក់ បានបេីករថយន្តមួយគ្រឿង រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន២កង់

បុរសម្នាក់ បានបេីករថយន្តមួយគ្រឿង រួចរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន២កង់


ភ្នំពេញ ៖ ហេតុការណ៍នេះ បានកេីតឡេីងកាលពី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដំបូងឡេីយគេឃេីញរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO-8378 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារសក្នុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនល្បឿន ។ លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់អស់ចំនួន២កង់ រីឯរថយន្តបង្កកល់ជាប់លេីរបាំងថ្មទៅមុខលែងរួច ប៉ន្តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះឡេីយ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង