Banner KNP Detail Top

មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់និងស្រាល ខណៈជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវ

ភ្នំពេញ :  កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកFord ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI- 4868 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិច។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុមុខបុរីអូគីដេក៏បានបត់ឆ្វេងដៃឆ្លងផ្លូវចូលក្នុងបុរីស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BX-7737បើកបរដោយយុវជនម្នាក់ នឹងរួមដំណើរដោយយុវជនប្រុសស្រី២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកចំក្បាលរថយន្តហ្វដពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់និងស្រាលចំនួន ៣នាក់ ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង