Banner KNP Detail Top

យុវជនម្នាក់ ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តមួយគ្រឿង បើកបុកពីក្រោយ កិនអូសជាច្រើនម៉ែត្រ

ភ្នំពេញៈ   នា ថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
មុនកើតហេតុ គេឃើញយុវជន ពីរនាក់ ជិះម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JD-5513 បានឌុបគ្នា ក្នុងទិសដៅពីខាងត្បូង មកខាងជើង ខណៈមកដល់ចំណុច កើតហេតុ ស្រាប់តែមានរថយន្តម៉ាក HINO ប្រភេទសណ្ដោងកុងតឺន័រ ក្បាលពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 3-3214 បានធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន រួចបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូដួល រីឯមនុស្សម្នាក់ ខ្ទាតចូលក្រោមរថយន្ត កិនអូសជិត ១០ ម៉ែត្រ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងអ្នករួមដំណើរ ម្នាក់ទៀត បានរងរបួសធ្ងន់។
ភាគីខាងម៉ូតូ ជនរងគ្រោះ ដែលស្លាប់ មានឈ្មោះ ឡៅ ជុំនោ ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ បើកបររថយន្ត ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាអ្នកឌុប) រីឯជនរងគ្រោះ របួសធ្ងន់ មានឈ្មោះ សៀង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ព្រូរថយន្ត មានស្រុកកំណើត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ (ជាអ្នករួមដំណើរ) ។ ចំណែកអ្នកបើករថយន្តបង្ក មានឈ្មោះ ដុក រ៉ាទិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិចំបក់ ឃុំពោធិមរា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុភ្លាមៗ កៃកុងរថយន្ត បង្កបានឈប់រថយន្ត បំរុងចុះគេចខ្លួន តែត្រូវប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំ នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ និងចាត់ការតាមច្បាប់ ។ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ ខណ្ឌដង្កោ និងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ វាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង