Banner KNP Detail Top

បុរសម្នាក់ បើករថយន្ត មួយគ្រឿង រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត នៅភ្នំពេញ

ភ្នំពេញ: កាលពី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសស្រវឹងម្នាក់បើករថយន្ត KIA PICANTO មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងជោកជាំបើកបររថយន្ត KIA PICANTO មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2Y-0357 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មានទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះបានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ វាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង