Banner KNP Detail Top

សមត្ថកិច្ចនគរបាល ដេញឃាត់រថយន្ត មួយគ្រឿង ក្រោយពីបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់

សមត្ថកិច្ចនគរបាល ដេញឃាត់រថយន្ត មួយគ្រឿង ក្រោយពីបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់

ស្ទឹងត្រែង: កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាល បានដេញឃាត់រថយន្តម៉ាកធុនត្រា មួយគ្រឿង ក្រោយពីបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់ នៅចំណុចមុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ គឺរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP3378 បើកបរក្នុងទិសដៅ ពីខាងជើង ទៅខាងត្បូង លុះមកដល់ចំណុច មុខមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក៏បានបុកជាមួយម៉ូតូម៉ាកអ៊ិចសិនធ័រ ពណ៌ក្រហម មួយគ្រឿង គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ពេញទំហឹង បណ្ដាលឲ្យយុវជន ជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមមួយរំពេច។
ជនរងគ្រោះដែលបានស្លាប់ ក្នុងឧបទ្ទវហេតុនេះ ឈ្មោះ ថែវវុធ អាយុ ២៣ ឆ្នាំ រស់នៅ ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែកអ្នកបើកបររថយន្ត បានបើក រត់គេចចេញពីកន្លែង កើតហេតុ។ ក្រោយមក សមត្ថកិច្ច ក៏តាមរកឃើញតែពុំស្គាល់ អត្តសញ្ញាណ អ្នកបើកបរនោះឡើយ ហើយមន្ត្រីនគរបាលជំនាញ ក៏បានយករថយន្តនោះ មករក្សាទុក នៅក្នុងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងរង់ចាំការដោះស្រាយ តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង