Banner KNP Detail Top

បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿង បុកពីចំហៀង កិនអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿង បុកពីចំហៀង កិនអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

ភ្នំពេញ: កាលពី យប់ថ្ងៃទី ៣០ ខែមករាឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប៩២ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ៩២ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខមណ្ឌលគិរី1A-2367ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ឆ្លងមកផ្លូវភ្នំពេញ- ហាណូយ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តMazdaមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-1197បើកបរជាលក្ខណៈគ្រួសារមានក្មេងចាស់ប្រុសស្រី៦ នាក់ទើបពីមកការក្មួយនៅខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីជើងទៅត្បូងចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូពីចំហៀងពេញទំហឹងកិនអូសជាច្រើនម៉ែត្របណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបានព្យាយាមបើកថយក្រោយវិញតែគាបជាប់ជាមួយម៉ូតូទៅមុខលែងរួច។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង