Banner KNP Detail Top

រថយន្តមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតធ្លាក់ផ្លូវ នៅទីតាំងចាក់ខ្សាច់បឹងតាមោក រងការខូចខាតរថយន្តយ៉ាងធ្ងន់

រថយន្តមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតធ្លាក់ផ្លូវ នៅទីតាំងចាក់ខ្សាច់បឹងតាមោក រងការខូចខាតរថយន្តយ៉ាងធ្ងន់

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងព្រែកព្នៅភ្នំប្រសិទ្ធិ៍ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រថយន្តរងគ្រោះម៉ាកឡិចស៊ីស ស៊េរីទំនើប 570 ពណ៌ស ត្រូវម្ចាស់គាស់ស្លាកលេខយកទៅបាត់ បើកបរក្នុងទិសដៅ ពីកើតទៅលិច ពីព្រែកព្នៅឆ្ពោះទៅភ្នំប្រសិទ្ធិ៍ ។
នៅមុនពេលកើតហេតុ គេឃើញ រថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស KURO 570 បើកបរតាមបណ្តោយផ្លូវបេតុង ពីផ្សារព្រែកព្នៅ ឆ្ពោះទៅភ្នំប្រសិទ្ធិ៍ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ នៅចំណុចបឹងតាមោកដែល កំពុងលុបបឹងជិតស្មើរថយន្តឡិចស៊ីស ពណ៌ស ខាងបានរ៉េចង្កូត ទៅផ្នែកខាងឆ្វេងក៏ជ្រុល ទៅលើទីតាំងចាក់ខ្សាច់ នៅលុបមិនទាន់ពេញ បណ្តាលឲ្យលិចផ្នែកខាងមុខពាក់កណ្តាល រងការខូចខាត យ៉ាងធ្ងន់ធ្ងរ គឺភក់ចូលរថយន្តមួយកំណាត់ផ្នែកខាងមុខដូចក្របីដេកភក់ ។ ខណៈគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបររថយន្តខាងលើចេញពីរថយន្តភ្លាមៗ ហើយបានគាស់ស្លាកលេខចេញពីរថយន្ត ។ បន្ទាប់មកដោយ មានតំណាងភាគីខាងរថយន្តមកយាមរថយន្ត ខ្លាចមានជនឆ្លៀតឱកាសលួចយកសំភារៈ នៅក្នុងរថយន្ត បន្ទាប់មកទើបមានកំលាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗជាបន្តបន្ទាប់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ មិនប៉ះពាល់ដល់សម្បត្តិសាធារណៈ នឹង បងប្អូនបានសមត្ថកិច្ចបានអោយតំណាងរថយន្តនេះ ស្ទូចយកទៅជួសជុលខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង