Banner KNP Detail Top

រថយន្តមួយគ្រឿង បើករេចង្កូតធ្លាក់ចូលទឹកប្រឡាយ ក្រឡាប់ផ្ងារជើង សំណាងល្អទឹករាក់ នៅបន្ទាយមានជ័យ

រថយន្តមួយគ្រឿង បើករេចង្កូតធ្លាក់ចូលទឹកប្រឡាយ ក្រឡាប់ផ្ងារជើង សំណាងល្អទឹករាក់ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅមុខស្ពានប្រឡាយ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងប្រភេទ១បាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2C-8180 បានបើករតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតធ្លា.ក់ចូលប្រឡាយទឹកមុខស្ពានខាងលិចផ្លូវក្រឡា.ប់ផ្ងារជើង ហើយក្នុងរថយន្តនោះ គេឃើញតែមនុស្សម្នាក់បានបើកទ្វាររថយន្តចេញ រួចឡើងជិះម៉ូតូចេញទៅបាត់ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យប្រមាណ៥ទៅ៦នាក់ បានហៅរថយន្តស្ទូចមកស្ទូចភ្លាមៗដឹកចេញទៅបាត់ នៅពេលស្ទូចរថយន្តនោះឡើង គេឃើញរថយន្តមួយគ្រឿងនោះ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង និងក្រពិតមួយចំហៀងខាងស្តាំ។
គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ គឺបើកបរក្នុងល្បឿនលឿន មិនដឹងមូលហេតុអ្វី ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយទឹក សំណាងល្អហើយទឹកប្រឡាយមានជម្រៅត្រឹមភ្លៅ មិនលិចរថយន្ត ហើយអ្នកជិះក្នុងរថយន្តអាចបើកទ្វារថយន្តចេញបាន និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គ្រាន់តែរថយន្តរងការខូចខាតផ្នែកខាងមុខនិងចំហៀងខាងស្តាំ៕

អត្ថបទដែលជាប់ទាក់ទង