Banner KNP Detail Top

មិនទុកចាំយូរ អ្នកនាងក៏បាននិយាយពោលពាក្យប៉ុន្មានឃ្លាដ៏សែនមានន័យទាំងនេះ យ៉ាងចាក់ដោតបែបនេះថា……

មិនទុកចាំយូរ អ្នកនាងក៏បាននិយាយពោលពាក្យប៉ុន្មានឃ្លាដ៏សែនមានន័យទាំងនេះ យ៉ាងចាក់ដោតបែបនេះថា……

ភ្នំពេញ ៖ មានការបង្ហាញនូវឈុតតំណាងជាតិរបស់បេក្ខភាពមកពីគ្រប់ប្រទេសនៅតំបន់ប្រាសាទអង្គរវត្តខ្មែរ ប្រទេសកម្ពុជាយើង ពីមួយដួងទៅមួយដួង មានភាពស្រស់ស្អាតលេចធ្លោមិនថាការដើរដំណើរ សម្ដីសំដៅ ទឹកមុខ រហូតធ្វើអោយផ្ទុះការចាប់អារម្មណ៍មិនស្ទើរនោះទេ ពីសំណាក់អ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាហូរហែ ជាពិសេសថែមទាំងនិយាយលើកឡើងសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។
ជាក់ស្ដែង អ្វីដែលធ្វើអោយមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ភ្លាមៗនោះ ស្រាប់តែគេបាននាំគ្នាប្រទះឃើញពិធីការិនីដ៏ល្បីឈ្មោះមួយរូប មានរូបសម្រស់ស្រស់ស្អាតមិនចេះចាស់នោះ គឺអ្នកនាង ឌួង ហ្សូរីដា បានចេញមុខមកប្រកាសស្ម័គ្រចិត្តធ្វើជាពិធីការិនីម្នាក់ នៅក្នុងកម្មវិធី Miss Planet International 2022 នេះ ដោយមិនគិតពីប្រាក់អ្វីនោះទេ។
មិនទុកចាំយូរ អ្នកនាងក៏បាននិយាយពោលពាក្យប៉ុន្មានឃ្លាដ៏សែនមានន័យទាំងនេះយ៉ាងចាក់ដោតបែបនេះថា «អ្វីដែលខ្ញុំសប្បាយចិត្តមិនស្ទើរនោះ គឺខ្ញុំបានធ្វើការងារតបស្នងសងគុណប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និងការបរិច្ចាគពេលវេលា សម្លៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធ៌ម ទេសចរណ៍ និងបរិស្ថានពីប្រទេសកម្ពុជាឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌នៃការចែករំលែក ជួយគ្នា និងគាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរអ្នករៀបចំ និងបង្កើតឡើងពីកម្មវិធី Miss Planet International ដែលមានស្ថាបនិកជាអ្នកបង្កើតកម្មវិធីនេះ ជាជនជាតិខ្មែរ ផ្សព្វផ្សាយទៅកាន់ពិភពលោក។
អរគុណគណៈធិបតីភ្ញៀវកិត្តយសនៃកម្មវិធី Miss Planet International 2023 បានចូលរួមបរិច្ចាគ និងឧបត្ថម្ភជាបន្តបន្ទាប់មកកម្មវិធីតាមរយៈការអំពាវនាវរបស់អ្នករៀបចំកម្មវិធី តាមរយៈនាងខ្ញុំជាពិធីការិនី។ អរគុណនូវទឹកចិត្តប្អូនៗរាប់ពាន់នាក់ដែលជា Fan ទៅចូលរួមគាំទ្ររហូតដល់ចប់ហើយ ចូលរួមបរិច្ចាគកម្មវិធីជាបន្តបន្ទាប់ទៀត។ 1$ មិនច្រើនទេ តែនេះជាទឹកចិត្តខ្មែរ ជួយខ្មែរ»។
ក្រោយបានឃើញអ្នកនាងនិយាយដូច្នេះនៅក្នុងកម្មវិធីរួចមក ក៏ឃើញថា ក្នុងនោះងដែរ ក៏ស្រាប់តែមានមហាជនទប់ចិត្តមិនជាប់ក៏បាននាំគ្នាសម្រុកទៅធ្វើការប្រតិកម្ម និងរិះគន់គ្មានសំចៃមាត់ខ្លាំងពេក អស់ការអត់ធ្មត់តទៅទៀត គេងមិនលក់បក់មិនល្ហើយ ស្រាប់តែអ្នកនាង ឌួង ហ្សូរីដា ក៏បានចេញមុខមកឆ្លើយតបបកទៅវិញចំៗថា «អរគុណ អ្នករិះគន់ទាំងឡាយ ហើយអូនៗមានបានជួយអ្វីខ្លះដល់សង្គមខ្មែរ ក្រៅពីការចែករំលែកតែភាពអវិជ្ជមាន? បងមិនល្អគ្រប់ ១០ ទេ ប៉ុន្តែបងសប្បាយចិត្ត ដែលបងបានរកលុយឱ្យអ្នករៀបចំកម្មវិធី តាមរយៈការចូលរួមបរិច្ចាគពេលវេលារបស់បង ការអំពាវនាវរកថវិកា ដើម្បីបន្តកម្មវិធីទៅមុខទៀត ដើម្បីមុខមាត់ប្រទេសជាតិ។ អ្នកធ្វើគឺតែងតែខុស មានតែអ្នកមិនដែលធ្វើទេ បានមិនខុស។ អរគុណរាល់ការរិះគន់ដើម្បីស្ថាបនា ដោយពាក្យសុជីវធម៌ថ្លៃថ្នូរក្នុងនាមជាខ្មែរមានចំណេះដឹង»។
សូមជំរាបផងដែរថា បើយើងនាំគ្នាក្រឡេកមកដឹងឃើញថា ក្រោយពេលដំណើរការប្រកួតអស់រយៈពេលជាច្រើនថ្ងៃរួចមក នៅទីបំផុតពេលនេះផងដែរ គេបានរកឃើញម្ចាស់មកុដពេជ្រដែលត្រូវបន្តតំណែងថ្មីហើយ គឺបានទៅលើកញ្ញាដែលមានចំណេះដឹងមិនធម្មតា ទាំងរូបសម្រស់ដ៏ស្រស់ផូរផង់គួរអោយទាក់ទាញ នោះគឺ «បវកញ្ញា Maria Luisa Varela មកពីប្រទេសហ្វីលីពីន ហើយជាបន្ទាប់សម្រាប់លំដាប់រងទី១វិញ គឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Zimbabwe នោះគឺបវកញ្ញា Jemima Mandemwa ហើយលំដាប់រងទី២ គឺបានទៅលើបវរកញ្ញាសាច់សខ្ចីដូចបណ្ដូលចេក« Japan នាង Aya Ono »លំដាប់រងទី៣ គឺបានទៅលើស្រីស្អាតញញឹមស្រស់ «Vietnam នាង Tiffany Ha» លំដាប់រងទី៤ បានទៅលើបវរកញ្ញាប៉ែកអឺរ៉ុប មកពីប្រទេស «Finland នាង Katarina Juselius» លំដាប់រងទី៥ បានទៅលើស្រីស្រស់ប្រទេស «Latvia នាង Alina Safronova» និងលំដាប់រងទី៦ បានទៅលើបវរកញ្ញាខ្មែរ កញ្ញា ពក ស្រីលក្ខ ពិតជាស្រស់ស្អាត និងសាកសមខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង