Banner KNP Detail Top

បុរសម្នាក់ បេីករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ហើយរេចង្កូតទៅមុខបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្ដាលឱ្យបាក់ស្លាកចរាចរណ៍មួយដើម

បុរសម្នាក់ បេីករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ហើយរេចង្កូតទៅមុខបង្កាន់ដៃស្ពានអាកាសចោមចៅពេញទំហឹង បណ្ដាលឱ្យបាក់ស្លាកចរាចរណ៍មួយដើម


ភ្នំពេញ ៖ កាលពី ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ កែងផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2BS-3620 បើកបរដោយបុរសម្នាក់ជាលក្ខណៈគ្រួសារមានប្រុសស្រីចាស់ក្មេងចំនួន៥នាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ពីលិចទៅកើតក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ ពេញទំហឹងបណ្ដាលឱ្យស្លាកសញ្ញាចរាចរណ៍មួយដើមនៅជាប់នឹងបង្កាន់ដៃស្ពានបានបាក់ ។ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ ។

សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង