Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រវាងរថយន្តដឹកស្រាបៀរ បុកជាមួយម៉ូតូក្មេងជិះឌុបគ្នា បោកផ្ទុក ទៅនឹងគម្របលូ បណ្ដាលឱ្យក្មេងម្នាក់បាត់បង់ជីវិត

គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រវាងរថយន្តដឹកស្រាបៀរ បុកជាមួយម៉ូតូក្មេងជិះឌុបគ្នា បោកផ្ទុក ទៅនឹងគម្របលូ បណ្ដាលឱ្យក្មេងម្នាក់បាត់បង់ជីវិត


ស្ទឹងត្រែង៖ ហេតុការណ៍នោះបាន កើតឡើងកាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្ត ដឹក ស្រាបៀរ បាន បុកទង្គិចជាមួយម៉ូតូក្មេងជិះឌុបគ្នាពេញទំហឹងបោកផ្ទុក ទៅនឹង គម្របលូបណ្ដាលឱ្យក្មេងម្នាក់បាត់បង់ជីវិត។

តាមកាមេរ៉ាសុវត្ថិភាពមាន រថយន្ត ធំមួយគ្រឿងដឹកស្រាបៀរគ្រុឌកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើង។ចំណែកម៉ូតូក្មេងប្រុសពីរនាក់ឌុបគ្នាធ្វើដំណើរពីលិចទៅកើតដោយឆ្លងកាត់ផ្លូវខ្វែង។លុះទៅដល់ចំណុចផ្លូវខ្វែងរថយន្តនិងម៉ូតូបានបុកទង្គិចគ្នា បណ្ដាលឱ្យគាបជាប់នៅក្រោមរថយន្តអូសចម្ងាយជាច្រើនម៉ែត្រទៅផ្ទប់ នឹងគម្របលូបណ្ដាលឱ្យក្មេងម្នាក់ដែលស្គាល់ថា គឺជាកូនអ្នកលក់គុយទាវពោះគោនៅក្បែរសួនច្បារភូមិព្រែកក្រុងស្ទឹងត្រែងជាអ្នកឌុបបាត់បង់ជីវិត។ អ្នករួមដំណើរតាមម៉ូតូផុតពីគ្រោះថ្នាក់។
សមត្ថកិច្ចផ្នែកជំនាញនគរបាលចរាចរណ៍ផ្លូវគោក បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង