Banner KNP Detail Top

តារាចម្រៀងនាង ស៊ូ ស៊ីរីកា សម្រេចចាកចេញពីផលិតថោនហើយ

តារាចម្រៀងនាង ស៊ូ ស៊ីរីកា សម្រេចចាកចេញពីផលិតថោនហើយ

ភ្នំពេញ ៖ ស្រីស្អាត ស៊ូ ស៊ីរីកា បានប្រកាសតាមរយៈសារបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា «នាងខ្ញុំ ស៊ូ ស៊ីរីកា សូមគោពរជម្រាបសួរ ពុកម៉ែបងប្អូនអ្នកគ្រាំទ្រ ទាំងអស់គ្នា អោយបានជ្រាបថា នាងខ្ញុំ ស៊ូ ស៊ីរីកា បានចាកចេញពីផលិតកម្មថោន ហើយ ។ នាងខ្ញុំសូមអរគុណដល់មេទាំងពីរនាក់ដែលបានផ្ដល់ឱកាសដល់រូបនាងខ្ញុំ និងបងៗក្រុមកាងារទាំងអស់គ្នា ដែលបានរួមកាងារជាមួយគ្នារយៈពេល៨ឆ្នាំកន្លងមក ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងសប្បាយចិត្ត និងការសម្រេចចិត្តរបស់នាងខ្ញុំ»។ ដោយហេតុមួយរយៈនេះ នាងខ្ញុំកំពុងតែរវល់ជាមួយកាងារផ្ទាល់ខ្លួនខ្លះៗ ហើយក៏កំពុងតែត្រៀមនាំយកស្នាដៃថ្មីៗ ដែលអ្នកគ្រាំទ្រកំពុងតែរង់ចាំផងដែរ។ នាងខ្ញុំ ស៊ូ ស៊ីរីកា សូមផ្ញើរូបនាងខ្ញុំ ជាមួយការវិលត្រឡប់មកជាថ្មី និងស្នាដៃថ្មី ប្លែក សង្ឃឹមថារឹតតែមានការគ្រាំទ្រពីបងប្អូន ពុកម៉ែបងប្អូនជាទីស្រលាញ់ទាំងអស់គ្នា សូមអរគុណ។ បើទោះបីជាប្រកាសពីការចាកចេញនាពេលនេះក៏ដោយ ប៉ុន្តែស្រីស្អាត ស៊ូ ស៊ីរីកា នៅមិនទាន់បញ្ជាក់ប្រាប់ថា នាងនឹងចូលរួមជាមួយនឹងថ្មីណាមួយនៅឡើយទេ ប៉ុន្តែបើយោងតាមការខំមិនពីសំណាក់ប្រិយមិត្តគាំទ្រនៅពីក្រោយអ្វីដែលនាងសរសេរបង្ហោះ គេបានប៉ាន់ស្មានថា នាងអាចនឹងចូលរួមជាមួយផលិតកម្មបរមី ដែលជាផលិតកម្មមួយប្រមូលផ្តុំដោយតារាចម្រៀង Original Song៕

អត្ថបទដែលជាប់ទាក់ទង