Banner KNP Detail Top

បុរសម្នាក់ បើករថយន្ត ១គ្រឿង បានបុកថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យម្ចាស់ រថយន្តបានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ

បុរសម្នាក់ បើករថយន្ត ១គ្រឿង បានបុកថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យម្ចាស់ រថយន្តបានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ នៅ យប់ ថ្ងៃទី០១ ខែមករាឆ្នាំ២០២២ ករណីបុរសម្នាក់មានវ័យប្រហែល៥០ឆ្នាំ បើករថយន្តម៉ាក់ Honda CRV ១គ្រឿង ដែលមានផ្លាកលេខ ភ្នំពេញ 2E-1251 បានបុកថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យម្ចាស់ រថយន្តបានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុ ចំណែករថយន្តវិញរងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ជើងគោកបានចុះមកទីតាំងកន្លែងកើតហេតុ និងបានទាក់ទងក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តវិញត្រូវបានសមត្ថកិច្ចចរាចរណ៍ជើងគោកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក។ ហេតុការណ៍នេះ បានកើតឡើងននៅបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង