Banner KNP Detail Top

លោកយាយម្នាក់ សង្ស័យវង្វេង បានដើរតាមផ្លូវតែម្នាក់ឯង ទាំងកណ្ដាលរាត្រី ត្រូវ បុរសម្នាក់បើកម៉ូតូលឿន ស្ថានភាពស្រវឹងទៅបុកលោកយាយ បណ្តាលអោយរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង

លោកយាយម្នាក់ សង្ស័យវង្វេង បានដើរតាមផ្លូវតែម្នាក់ឯង ទាំងកណ្ដាលរាត្រី ត្រូវ បុរសម្នាក់បើកម៉ូតូលឿន ស្ថានភាពស្រវឹងទៅបុកលោកយាយ បណ្តាលអោយរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង

ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកយាយរងគ្រោះនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គាត់មានរាងស្គមស្តើង សម្បុរ សណ្ដែកបាយ សក់ស វ័យប្រមាណ៧០ឆ្នាំ ។
បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បី ហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បើកម៉ូតូកង់បីដឹកភ្ញៀវធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈធ្វើដំណើរមកដល់មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ប្រទះឃើញលោកយាយរងគ្រោះខាងលើដើរនៅលើចំណែកផ្លូវម៉ូតូ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី តែម្នាក់ឯង ។ បន្ទាប់ពីឃើញបែបនេះ គាត់ក៏ឈប់ម៉ូតូកង់បីចុះទៅសួរនាំ និងហៅលោកយាយឡើងជិះ ម៉ូតូកង់បីរបស់ពួកគាត់ ដើម្បីជួយជូនទៅផ្ទះវិញ ប៉ុន្តែលោកយាយនិយាយហាក់ដូចវង្វេងស្មារតី ទើបពួកគាត់ក៏ហៅលោកយាយឡើងលើឃឿន ខណៈកំពុងនិយាយ និងសួរនាំ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុង MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DF-2272 បើកបរក្នុងល្បឿនលឿនដូចហោះ ទាំងស្ថានភាពស្រវឹងជោកជាំ មកបុ.កបុរសអ្នករត់ម៉ូតូកង់បី ត្រូវ បញ្ឈិតចំហៀងខ្លួន រួចបន្តទៅបុ.កលោកយាយយ៉ាងពេញទំហឹង បណ្តាលអោយហោះផ្លោងបោកផ្ទប់ នឹងខឿនចិញ្ចើមផ្លូវរងរបួសរយះជើងខាងស្តាំ បែកក្បាលហូរឈា.មសន្លប់ស្តូកស្តឹង ។ ចំណែកម៉ូតូ ដួលអូសប្រមាណ៥០ម៉ែត្រ រងការខូចតិចតួច ចំណែកម្ចាស់ម៉ូតូមិនមានរងរបួសអ្វីឡើយ ។ លោកយាយរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យព្រះកុសមៈ ចេញរថយន្តមកដឹកលោកយាយទៅសង្គ្រោះភ្លាមៗផងដែរ ។ ចំណែកម្ចាស់ម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះ អាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង