នារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវបុរសម្នាក់ ជាជនជាតិបរទេស ស្រវឹងបើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូស្កុបពី ចំពីក្រោយអូសក្រោមរថយន្ត
នារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវបុរសម្នាក់ ជាជនជាតិបរទេស ស្រវឹងបើករថយន្តមួយគ្រឿង ជ្រុលទៅបុកម៉ូតូស្កុបពី ចំពីក្រោយអូសក្រោមរថយន្ត
ភ្នំពេញ ៖ កាលពី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម កែងផ្លូវនិង២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនកេីតហេតុគេបានឃើញនារីរងគ្រោះម្នាក់ជិះម៉ូតូម៉ាក ហុងដាធូដេ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1CP-3678 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីជេីងទៅត្បូង ខណៈធ្វើដំណើរមកដល់ចំណុចកេីតហេតុ ស្រាប់តែរថយន្តបង្កម៉ាក ផច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC-8885ធ្វើដំណើរស្របទិសគ្នាពីក្រោយក្នុងល្បឿនយ៉ាងលឿនមកបុកម៉ូតូនារីរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យនារីរងគ្រោះផ្លោងបោកនិងឃឿនចិញ្ចេីមផ្លូវ បាក់ករនិងបាក់ជេីងដៃសងខាងស្លាប់មួយរំពេច ។
ចំណែកម៉ូតូនារីរងគ្រោះគាបជាប់ពីក្រោមរថយន្តបង្កអូសទៅមុខបុកផ្ទប់រថយន្ដម៉ាក តូយូតាព្រូស មួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AQ-8648 កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាត្រូវចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូចយ៉ាងដំណំ និងបណ្ដាលឱ្យនារីម្នាក់នៅក្នុងរថយន្តតូយ៉ូតាព្រូសបាន រងរបួសបែកក្បាលផងដែរ។ ភ្លាមនោះដែរថយន្តបង្កបន្តល្បឿនបើកអូសម៉ូតូទៅមុខរហូតមកដល់ជិតរង្វង់មូលវិមានឯករាជ្យ ទើបប្រជាពលរដ្ឋជួយតាមឃាត់បានទាំងរថយន្តនិងតៃកុងជាជនបទេសប្រគល់ឱ្យសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ ដេីម្បីចាត់ការតាមនិតិវិធី ។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ បានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តបង្ក រថយន្តរងគ្រោះនិងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពនារីរងគ្រោះដោយមិនទាន់ស្គាល់អត្តសញ្ញាណ ទេីបសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ និងចសម្រេចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា បណ្ដោះអាសន្ន ដេីម្បីទាក់ទងបន្តរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕