Banner KNP Detail Top

បុរសម្នាក់ បើករថយន្តដឹកខ្សាច់មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យដួលរួចកិនពីលើបុរសជាម្ចាស់ម៉ូតូចំក្បាល បណ្តាលឱ្យបែកខួរស្លាប់នៅនឹងកន្លែង

បុរសម្នាក់ បើករថយន្តដឹកខ្សាច់មួយគ្រឿង ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យដួលរួចកិនពីលើបុរសជាម្ចាស់ម៉ូតូចំក្បាល បណ្តាលឱ្យបែកខួរស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ កាលពី ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ សពជនរងគ្រោះមានឈ្មោះ ឈួន សីហា អាយុ២០ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មុនកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាស្គូពីពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1JM-5660 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់ធុនធំ ពាក់ផ្លាកលេខ ព្រៃវែង 3A-1422 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងចូលការដ្ឋានបានជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង រួចកិនពីលើចំក្បាលបណ្តាលឱ្យបែកខួរស្លាប់ ចំណែកឯរថយន្ត ព្យាយាមបើករត់គេចចូលដល់ក្នុងការដ្ឋាន រួចយកទឹកបាញ់លាងកង់និងកន្លែងដែលជាប់ស្នាមឈាមដើម្បីបំបាត់ភស្តុតាង តែទោះជាយ៉ាងណាក៏សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ពិនិត្យទៅឃើញជាប់នូវស្នាមឆ្អឹង និងឈាមតិចតួចនៅនឹងកង់ដដែល។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួន បាត់ស្រមោលទៅ។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះមកដល់ទំនាក់ទំនងទៅជំនាញមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង