Banner KNP Detail Top

តារាចម្រៀង និងសម្តែងនាង ទឹម រដ្ឋា បានធ្វើការបង្ហោះសារយ៉ាងវែងមួយនៅលើបណ្តាញសង្គម ដោយបានរៀបរាប់អារម្មណ៍ពិតមួយទៅកាន់ប្អូនស្រី ទឹម វត្តី ក្នុងថ្ងៃខួបកំណើត

តារាចម្រៀង និងសម្តែងនាង ទឹម រដ្ឋា បានធ្វើការបង្ហោះសារយ៉ាងវែងមួយនៅលើបណ្តាញសង្គម ដោយបានរៀបរាប់អារម្មណ៍ពិតមួយទៅកាន់ប្អូនស្រី ទឹម វត្តី ក្នុងថ្ងៃខួបកំណើត

ភ្នំពេញ ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះតារាចម្រៀង និងសម្តែងនាង ទឹម រដ្ឋា បានធ្វើការបង្ហោះសារយ៉ាងវែងមួយនៅលើបណ្តាញសង្គម ដោយបានរៀបរាប់អារម្មណ៍ពិតមួយទៅកាន់ប្អូនស្រី ទឹម វត្តី ក្នុងថ្ងៃខួបកំណើត។ ទន្ទឹមនឹងការរៀបរាប់ពីទឹកចិត្តស្រឡាញ់ប្អូនស្រីយ៉ាងជ្រាលជ្រៅនោះ ទឹម រដ្ឋា ក៏បានជូនពរប្អូនស្រីអោយឆាប់មានគូ នឹងអាចចូលរោងការនៅអំឡុងឆ្នាំ២០២៤ខាងនេះផងដែរ។
ទឹម រដ្ឋា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «Happy birthday to my បេះដូង Tim Votey យើងបងប្អូនស្រីដែលមានមានរូបរាងពីរតែបេះដូងតែមួយ ជាប្អូនស្រី ជាមិត្តសម្លាញ់បំផុត ជាដៃគូរប្រចាំជីវិតដែលមិនអាចខ្វះបានបន្ទាប់ពីម៉ាក់ និងជាអ្វីគ្រប់យ៉ាងសម្រាប់ជីវិតរបស់ខ្ញុំ»។
នាងបញ្ជាក់ថា «ថ្ងៃនេះ បងសុំរៀបរាប់ពីអារម្មណ៍ពិត បងស្រីម្នាក់នេះពិតជាមានអារម្មណ៍ថាឃ្លាតឆ្ងាយពីប្អូនខ្លាំងណាស់រយៈពេលតាំងពីបងបានរៀបការបែកផ្ទះផ្សេងរួចមក ប៉ុន្តែវាជារឿងធម្មជាតិរបស់មនុស្សម្នាក់ៗកើតមកត្រូវបំពេញជីវិតរៀងៗខ្លួន បើទោះបីជាយើងធំឡើងដឹងក្ដីជាមួយគ្នាមិនដែលបែកគ្នា សូម្បីតែម្ដងណាក៏ដោយ ហើយបងក៏ដឹងថា ប្អូនពិតជាមានអារម្មណ៍ឯកាក្នុងចិត្តខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយដែលបងមិនបាននូវគេងបន្ទប់ជាមួយ ញ៉ាំបាយជាមួយ រួមដំណើរជាមួយគ្នាដូចរាល់ដង តែពួកយើងនៅតែសើច ហើយនឹងយំជាមួយគ្នាដូចរាល់ដងដដែល»។
នាងថា «អរគុណខ្លាំងណាស់ សំរាប់អស់រយៈកាលពាក់កណ្ដាលនៃជីវិតនេះ ដែលប្អូនលះបង់និងបានរួមដំណើរជាមួយបងទាំងសុខទាំងទុក្ខ និងបានតាមថែរក្សាការពាររហូតដល់យើងទទួលបានភាពជោគជយ័ដល់ឥឡូវ។ អរគុណនៅភាពក្លាហាន និងទឹកចិត្តដែលស្មោះត្រង់អស្ចារ្យមួយនេះណា My ជើងកាងប្រចាំជីវិត ស្រឡាញ់ you ខ្លាំងណាស់ដឹងអត់??»។
ទឹម រដ្ឋា បានលើកឡើងបន្ថែមទៀតថា ពាក្យជូនពរនៅក្នុងថ្ងៃខួបកំណើត នៅក្នុងឆ្នាំនេះ ឯងសូមជូនឲ្យសូមឱ្យយាយឯងជួបជីវិតដែលជោគជ័យ និងមានជីវិតដៃគូរឆាប់ៗពិតប្រាកដ ហើយទទួលបានការរៀបការក្នុងឆ្នាំ២០២៤ ទៅ ក៏មានអនាគតល្អដូចឯងដែរ។ បងស្រី និងប្អូនស្រី ត្រូវតែមានអនាគតល្អដូចគ្នា។ happy birthday to you yey» ។
ដោយឡែក បន្ទាប់ពីឃើញបងស្រីបង្ហោះសារបែបនេះ ទឹម វត្តី ក៏បានឆ្លើយតបយ៉ាងខ្លីទៅវិញថា «ខ្ញុំយំហើយដឹងអត់ យំព្រោះរំភើបនឹងសម្ដីបងស្រីបានរៀបរាប់ សម្រាប់ប្អូនស្រីម្នាក់នេះ មិនមានពាក្យអ្វីក្រៅពីពាក្យថា អរគុណខ្លាំងណាស់ ស្រលាញ់ខ្លាំងណាស់ម្ចាស់ជីវិត»៕

អត្ថបទដែលជាប់ទាក់ទង