Banner KNP Detail Top

ឱឃាតករ ដងផ្លូវ ! ម្តាយមីង និងក្មួយបង្កើត ជិះម៉ូតូបុកគ្នា បណ្តាលអោយ ស្លាប់ទាំង ២នាក់ យ៉ាងរន្ធត់

ឱឃាតករ ដងផ្លូវ ! ម្តាយមីង និងក្មួយបង្កើត ជិះម៉ូតូបុកគ្នា បណ្តាលអោយ ស្លាប់ទាំង ២នាក់ យ៉ាងរន្ធត់

ខេត្តកំពង់ស្ពឺ : ហេតុការណ៍ខាងលើបានកើតឡើង កាលពី ថៃ្ងទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឱឃាតករ ដងផ្លូវ ! ម្តាយមីង និងក្មួយបង្កើត ជិះម៉ូតូបុកគ្នា បណ្តាលអោយ ស្លាប់ទាំង ២នាក់ យ៉ាងរន្ធត់ ។ ចាត់ទុកជាចៃដន្យដ៏អាក្រក់ មិននឹកស្មានដល់ថា ម្តាយមីង និងក្មួយបង្កើតជិះម៉ូតូ បុកគ្នាបែបនេះសោះ ?
ករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវលេខ១៤០ ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៊ រវាងមានម៉ូតូមួយគ្រឿង ម៉ាកស្ដុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GF-9021 បើកបរដោយ ឈ្មោះ ថែម គន្ធា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបុកប៉ះ ម៉ូតូម៉ាក អុិចសង់ទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ទាំង ២ នាក់ ក្នុងនោះជនរងគ្រោះ ជាម្តាយមីង និងក្មួយបង្កេីត។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការវ៉ាស់តាមនីតិវិធី និងប្រគល់សាកសព អោយបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សែនសង្វេគ ហេតុអ្វី ក៏មច្ចុរាជតាមដងផ្លូវ មកឆក់ជីវិត មីង និងក្មួយ អោយបាត់បង់ជីវិត ត្រឹម១ពព្រិចភ្នែក ហើយ ជាគ្រោះថ្នាក់ចរាចរណ៍ មួយ ដែលកម្រ កើតមានបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង