Banner KNP Detail Top

អ្នកនាង សឿ សុធារ៉ា បានបង្ហាញអារម្មណ៍រីករាយ ភាពយន្តបែបបុរាណដែលនាងនិងកូនស្រី ត្រូវបានសម្ពោធជាផ្លូវការ

អ្នកនាង សឿ សុធារ៉ា បានបង្ហាញអារម្មណ៍រីករាយ ភាពយន្តបែបបុរាណដែលនាងនិងកូនស្រី ត្រូវបានសម្ពោធជាផ្លូវការ

ភ្នំពេញ៖ ក្រោយពីផលិតអស់រយៈពេលជាច្រើនខែកន្លងមកនោះ រឿង “ម្ចាស់កីតម្បាញ”ដែលជាភាពយន្តភាគបុរាណរបស់ទូរទស្សន័ហង្សមាស បានប្រកាសសម្ពោធនចាក់បញ្ចាំងជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី០៥ខែកុម្ភៈឆ្នាំ ២០២៣នេះនៅផ្សារទំនើបអ៊ីអនសែនសុខ ក្រោមវត្តមានផលិតករ អ្នកនិពន្ធ អ្នកដឹកនាំសម្តែង សិល្បកររាប់រយនាក់ចូលរួមផងដែរ។ក្នុងនេះផងដែរតារាសម្តែង សឿ សុធារ៉ា ដែលមុននេះឆ្លងកាត់ជីវិតលំបាកព្យុះភ្លៀងនោះក៏នឹងបង្ហាញវត្តមានក្នុងការសម្តែងភាពយន្តនេះជាមួយនឹងកូនស្រីផងដែរ។ តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា និងកូនស្រី កុមារី សាពូន តារាភិមាន ផងដែរ ។ អ្នកនាង សឿ សុធារ៉ា បានបង្ហាញអារម្មណ៍រីករាយដែលភាពយន្តបែបបុរាណដែលនាងនិងកូនស្រីត្រូវបានសម្ពោធជាផ្លូវការនៅពេលនេះ ហើយនាងពិតជាអរគុណផលិតករដែលបានផ្តល់ឱកាសសម្រាប់នាងចូលរួមសម្តែង ហើយកូនស្រីនាងក៏មានឱកាសបង្ហាញសមត្ថភាពទេពកោសល្យក្នុងភាពយន្តនេះដែរ។ នាងថាជាភាពយន្តដែលស្ថិតក្រោមការសម្រិតសម្រាំងយ៉ាងពិសេស ដូចនេះនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត ហើយក្នុងភាពយន្តនេះនាងសម្តែងជាតួអង្គមួយដែលរងការធ្វើបាបពីសំណាក់ប្រពន្ធលោកដង្ខៅផងដែរ។ កូនស្រី តារាសម្តែង សឿ សុធារ៉ា ក៏បានបង្ហាញពីការសប្បាយចិត្តដែលទទួលបានឱកាសថតភាពយន្តបែបបុរាណនេះហើយនាងពិតជាអរគុណសម្រាប់ផលិតករ ក្រុមការងារ និងអ្នកដឹកនាំសម្តែងដែលបានជួយជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសសម្រាប់នាង និងម្តាយដែលកំពុងតែមានបញ្ហា ក្នុងជីវិត ហើយនាងសន្យាថានឹងតស៊ូប្រឹងប្រែងទាំងរៀនសូត្រ និងបំពេញការងារសិល្បៈខ្លះដើម្បីជួយដល់ជីវភាពក្រុមគ្រួសារ។
គួរបញ្ជាក់ដែរថា ភាពយន្តរឿង “ម្ចាស់កីតម្បាញ”ជាភាពយន្តភាគបុរាណឆ្លុះបញ្ចាំងពីតថភាពក្នុងសម័យលង្វែក និពន្ធ ដោយលោក យូ សុភា ដឹកនាំសម្តែងដោយលោកកៅ សីហា ចូលរួមសម្តែងដោយតារប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង