Banner KNP Detail Top

យុវជនម្នាក់ បើកបរម៉ូតូជ្រុលទៅបុករថយន្តចតស្ងៀមលើផ្លូវ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង

យុវជនម្នាក់ បើកបរម៉ូតូជ្រុលទៅបុករថយន្តចតស្ងៀមលើផ្លូវ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង

ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៧:១០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លេីផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ ភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាង ម៉ូតូ និងរថយន្ត ដោយម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1AD-7376 បេីកបរដោយឈ្មោះ សៀន វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់មួកសុវត្ថិភាព មានទិសដៅពីលិចទៅកេីត បានបុកពីក្រោយរថយន្ត ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប 3A-0030 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលបានឈប់នៅចិញ្ចើមផ្លូវ ទិសដៅពីលិចទៅកេីត ស្របទិសគ្នា។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបេីកបរម៉ូតូប្រេីប្រាស់ល្បឿនលឿន។
ករណីនេះបណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ ភេទប្រុស អ្នកបេីកបរម៉ូតូ ។
ខូចម៉ូតូ ០១គ្រឿង កម្រិតធ្ងន់ ខូចរថយន្ត ០១គ្រឿង កម្រិតស្រាល។
ករណីនេះវត្ថុតាងទាំង០២គ្រឿង បានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាធាយ ៕

អត្ថបទដែលជាប់ទាក់ទង