Banner KNP Detail Top

បុរសម្នាក់ ស្លាប់យ៉ាងអណោចអាធ័ម នៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

បុរសម្នាក់ ស្លាប់យ៉ាងអណោចអាធ័ម នៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវចោមចៅ ត្រង់ចំណុចមុខសាលារៀនប៊ែលធី ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរថយន្តព្យាយាមបេីកគេចខ្លួនរថយន្តទៅដល់មុខបុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវពលរដ្ឋដេញឃាត់បានភ្លាមៗ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះពិន សុខណា ភេទប្រុសអាយុ២៦ឆ្នាំ មានស្រុកកំណេីតនៅភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GX 3294 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ3D 1881 ធ្វេីដំណេីរមកពីក្រោយកៀរបណ្តាលឲ្យដួលខ្ទៀតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់យ៉ាងអណោចអាធ័ម ភ្លាមនោះរថយន្តបង្កបានបន្តបេីកគេចខ្លួនរថយន្តទៅដល់មុខបុរីសែនមនោរម្យផ្លូវជាតិលេខ៤ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានតែតៃកុងរថយន្តនឹងប្រគល់ជូនសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនតែកុងរថយន្តទៅប៉ុស្តិ៍នគរបាលរងចាំប្រគល់ជូនកម្លាំងជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងតៃកុងទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង