Banner KNP Detail Top

នារី២នាក់ បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូស្គូពីមួយគ្រឿងជ្រុលទៅបុករថយន្តមួយគ្រឿង ចំពីចំហៀងខាងមុខពេញទំហឹង

នារី២នាក់ បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូស្គូពីមួយគ្រឿងជ្រុលទៅបុករថយន្តមួយគ្រឿង ចំពីចំហៀងខាងមុខពេញទំហឹង


ភ្នំពេញ: កាលពី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយយផ្លូវលេខ២៨៧ កែងនឹងផ្លូវលេខ៦១៤ នៅចំណុចផ្សារ 7 មករា ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូហុងដាស្គូពីមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CT-6054 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៧ ក្នងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អាល់ហ្វាដពណ៌ស ពាក់ស្លាកលេខកម្ពុជាBMH-007 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ និងស្ត្រីជនជាតិបរទេសពីរនាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១៤ក្នុងទិសដៅពីលិចទៅកើត ចំពីចំហៀងផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ហើយបន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្កិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងខាងភាគីម៉ូតូបានមកដល់កន្លែងកើតហេតុដើម្បីធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តរង់ចាំខាងក្រុមហ៊ុនធានារ៉ាប់រង មកដល់ដើម្បីធ្វើការសម្របសម្រួលគ្នាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង