Banner KNP Detail Top

មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកតកន្ទុយគ្នា

មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកតកន្ទុយគ្នា

ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៣ មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកតកន្ទុយគ្នា នៅចំណុចមុខបុរីឡុងនី តាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1K 3060 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1Y 9013 ធ្វេីដំណេីរមកពីក្រោយក៏បានប៉ះដៃចង្កូតបណ្តាលឲ្យរេភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកFAZE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HO 9168 ធ្វេីដំណេីរមកពីក្រោយក៏បុកបន្តបណ្តាលឲ្យដួលម៉ូតូតាំង៣គ្រឿងនិងបណ្តាលឲ្យបុរសជិះម៉ូតូវ៉េវរងរបួសបាក់ដៃម្ខាងខាងស្តាំចំណែក២នាក់ទៀតរបួសស្រាល។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងរងចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង