Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងកង់បីប៉ះគ្នា ក្លាយបង្កជាហិង្សាដាក់គ្នា បណ្តាលឲ្យមានរបួសស្នាម ភ្ញាក់ផ្អើលសមត្ថកិច្ច

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងកង់បីប៉ះគ្នា ក្លាយបង្កជាហិង្សាដាក់គ្នា បណ្តាលឲ្យមានរបួសស្នាម ភ្ញាក់ផ្អើលសមត្ថកិច្ច


ភ្នំពេញ: នា យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូហុងដាឌ្រីម និងម៉ូតូកង់បី បើកបរប៉ះទង្គិចគ្នាបន្តិចបន្តួចបង្កជាហិង្សាដាក់គ្នាបណ្តាលឲ្យមានរបួស្នាម ទីតាំងក្បែរសណ្ឋាគារស្រែលាភ ស្ថិតតាមបណ្តោយផ្លូវR8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បន្ទាប់មកភាគីទាំងពីរក៏បានឈ្លោះប្រកែក ហើយពេលនោះក៏មានគ្នីគ្នាម៉ូតូកង់បីប្រមាណ៤ទៅ៥នាក់ទៀតបានដើរចេញមកពីម្តុំនោះ រួចក៏ភាគីទាំងពីរក្រុមក៏បានវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួសបែកមាត់ និងអ្នករួមដំណើរខាងម៉ូតូម្នាក់ហើមមុខ បន្ទាប់មកម្ចាស់ម៉ូតូកង់បី និងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បីគេចខ្លួនបាត់ បន្សល់ទុកតែអ្នករួមដំណើរពីក្រោយម្នាក់នៅនឹងកន្លែងកើតហេតុ ។


នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូកង់មួយគ្រឿងបានធ្វើដំណើរតាមបណ្ដោយផ្លូវR8 ទិសដៅពីកើតទៅលិច ពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2JG-0984 ជិះដោយបុរស៣នាក់ ស្របទិសគ្នាតាមពីក្រោយម៉ូតូកង់បី ពេលមកដល់ចំណុចកើតហេតុម៉ូតូនោះ បានជិះវ៉ាជែងខាងឆ្វេងម៉ូតូកង់បី ខណ:នោះម៉ូតូកង់បីក៏បានបត់ឆ្វេង ទៅបុកជាមួយម៉ូតូ បណ្តាលឲ្យដួលរងការខូចខាតបន្តិចបន្តួច អ្នកបើកបររងរបួសស្រាល ចំណែកឯម៉ូតូកង់បីបានបើកចេញពីកន្លែងកើតហេតុប្រមាណ១០ម៉ែត្រ ហើយក៏ម្ចាស់ម៉ូតូបានងើបរត់ដេញតាមម៉ូតូកង់បី ។ សមត្ថកិច្ចចុះមកអន្តរាគមន៍ បាននាំម្ចាស់ម៉ូតូនិងអ្នករួមដំណើរ នៅលើម៉ូតូកង់បីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ ៕

អត្ថបទដែលជាប់ទាក់ទង