Banner KNP Detail Top

យុវជនម្នាក់ បានបាត់បង់ជីវិត និងយុវជនម្នាក់ទៀត របួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តដឹកដី កៀរឱ្យដួលរួចកិន

យុវជនម្នាក់ បានបាត់បង់ជីវិត និងយុវជនម្នាក់ទៀត របួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តដឹកដី កៀរឱ្យដួលរួចកិន


ភ្នំពេញ៖ កាលពី ថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបអូរ បែកក្អម តាមបណ្ដោយផ្លូវ ២៧១ កែងនឹងផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំបូងឡើយគេឃើញរថយន្តដឹកដីបើកតាមបណ្ដោយផ្លូវ ២០០៤ក្នុងទិសដៅពីលិចមកកើត។មកដល់ចំណុចកើតហេតុខាងលើ ក៏បត់ស្ដាំដៃក៏ស្រាប់តែកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យដួលកិនចំយុវជនម្នាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់។ចំណែកឯអ្នកបើករថយន្តជាបុរសម្នាក់ បានបើកទ្វារចុះរត់ឡើងទៅលើរថយន្តដឹកដីមួយគ្រឿង ទៀតគេចខ្លួនបាត់តែម្ដង។ តាមសម្ដីមិត្តភក្តិបានប្រាប់ឱ្យដឹងថាពួកគាត់នឹងជនរងគ្រោះបានបែកគ្នាចេញពីក្នុងពិធី ខួបកំណើតមិត្តភក្កិនៅផ្លូវ២០០៤បែកគ្នាមកផ្ទះរៀងៗខ្លួនបែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍។
ជនរងគ្រោះដល់ជីវិតឈ្មោះ សេត សាលី អាយុ២០ ឆ្នាំ មុខរបរជាអ្នកដឹកជញ្ជូនតាមអនឡាញ ស្នាក់នៅបន្ទប់ជួលស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។មានទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ជាអ្នកឌុប។ ចំណែកឯជនរងគ្រោះដែលរងរបួសឈ្មោះ វីន អាយុប្រហាក់ប្រហែលគ្នា ត្រូវជាមិត្តភក្តិជនរងគ្រោះដែលមានមុខរបរជាអ្នកដឹកនំខេក តាមអនឡាញ ជាអ្នកជិះពីក្រោយ ។ អ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1JW.1246 ។ចំណែកឯរថយន្តដឹកដី ម៉ាកDONGFENG ពណ៌ស ពាក់ស្លាកលេខ ពណ៌លឿងAT22 .3.1846 របស់ក្រុមហ៊ុនទ្រី ស៊ូ ម៉ី។ ក្រោយកើតហេតុអ្នកបើកបរបានចុះរត់ឡើងជិះរថយន្តដឹកដីរបស់គ្នាគេមួយទៀតទៅបាត់តែម្ដង។
សមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុក នូវការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង