កម្មកររោងចក្រ ខណៈរថយន្តកុងតឺន័របត់ត្រឡប់ក្រោយ បានបុកកម្មកររោងចក្រ ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ
កម្មកររោងចក្រ ខណៈរថយន្តកុងតឺន័របត់ត្រឡប់ក្រោយ បានបុកកម្មកររោងចក្រ ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តស្វាយរៀង: កាលពី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លើផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចឈីលូ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង។ អ្នករងរបួសធ្ងន់មានឈ្មោះ យាំ ផានិត អាយុ ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្វាយរូង ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១S-៦៣៦១ រងការខូចខាតទាំងស្រុង។ ចំណែកអ្នកបើករថយន្តកុងតឺន័រមិនស្គាល់ឈ្មោះនោះទេដោយក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់រថយន្តពណ៌ខៀវ ពាក់ស្លាកលេខ ៥១C.៧៣៥.២៩ សឺមីរុឺម៉ក ពាក់ស្លាកលេខ ៥៣R.០១៣៧ ។
មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងពណ៌ ខៀវ ពាក់ស្លាកលេខ ៥១C.៧៣៥.២៩ សឺមីរុឺម៉ក ពាក់ស្លាកលេខ ៥៣R.០១៣៧ បើកបត់ត្រឡប់ក្រោយក្នុងទិសដៅពីជើងទៅត្បូងមិនប្រយត្ន័ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១S-៦៣៦១បើកស្របគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
អ្នករបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ចំពោះរថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕