Banner KNP Detail Top

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger រេចង្កូតទៅបុករថយន្តម៉ាកKIA ពីក្រោយរួចរុញទៅបុករថយន្តម៉ាកHILUX SURP និងរុឺម៉កលក់ភេសជ្ជ:មួយគ្រឿងទៀត

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger រេចង្កូតទៅបុករថយន្តម៉ាកKIA ពីក្រោយរួចរុញទៅបុករថយន្តម៉ាកHILUX SURP និងរុឺម៉កលក់ភេសជ្ជ:មួយគ្រឿងទៀត

ភ្នំពេញ: កាលពី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញរុឺម៉កលក់ភេសជ្ជៈមួយគ្រឿង និងរថយន្តម៉ាកHILUX SURPមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2F-3672 ព្រមទាំងរថយន្តម៉ាកKIAមួយគ្រឿងទៀតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2S-1518ចតស្ងៀមនៅអែបចិញ្ចើមផ្លូវបន្តកន្ទុយគ្នាក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ម៉ោងកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ford Ranger ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-3587 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរក្នុង ទិសដៅពីជើងទៅត្បូងបានរេចង្កូតទៅបុករថយន្តម៉ាកKIA ពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងរួចរុញទៅបុករថយន្តHILUX SURP មួយគ្រឿង ហើយបន្តរុញទៅបុករុឺម៉កលក់ភេសជ្ជៈមួយគ្រឿងទៀត បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ចំណែករុឺម៉កលក់ភេសជ្ជៈខូចខាតបន្តិចបន្តួច ហើយភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់រហូតមកដល់ចំណុចមុខបន្ទាយ 99 ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់ រួចឱ្យអ្នកបើកៗយកមកកន្លែងកើតហេតុវិញ។
សមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់ ហើយឱ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នា។ ក្រោយមកភាគីបង្កបានចេញសំណងទៅឱ្យអ្នកលក់ភេសជ្ជៈចំនួន 20 ដុល្លារដើម្បីបញ្ចប់រឿង ចំណែករថយន្តរងគ្រោះពីរគ្រឿងទៀតដោះស្រាយគ្នាមិនត្រូវទើបសមត្ថកិច្ចនាំយករថយន្តបង្កនិងអ្នកបើកបរទៅប៉ុស្តិ៍នគរបាលដើម្បីឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង