Banner KNP Detail Top

រថភ្លើងដឹកទំនិញសង្ស័យដាច់កង់ បណ្តាលអោយធ្លាក់ផ្លូវក្រឡាប់ទូកុងតឺន័រពីរទូ សង្កត់ផ្ទះពលរដ្ឋ បង្កការភ្ញាក់ផ្អើល

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ប្រហែល ៥និង០០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រថភ្លើងដឹកទំនិញសង្ស័យដាច់កង់បណ្តាលអោយធ្លាក់ផ្លូវក្រឡាប់ទូកុងតឺន័រពីរទូសង្កត់ផ្ទះពលរដ្ឋ ខូចខាតប៉ះពាល់ចំនួន០២ខ្នងតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដែលហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

នៅមុនពេលកើតហេតុគេឃើញរថភ្លើងមួយខ្សែ ផ្ទុកទំនិញនិងទូរកុងតឺន័រស្រុវជាច្រើនទូ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរថភ្លើងបានដាច់កង់ធ្លាក់តួរចេញពីផ្លូវបណ្តាលអោយក្រឡាប់ទូកុងតឺន័រស្រូវចំនួនពីរទូសង្កត់ប៉ះលើផ្ទះពលរដ្ឋខូចខាតប៉ះពាល់ចំនួន០២ខ្នងតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ក្រោយពេលកើតហេតុខាងម្ចាស់ក្រុមហ៊ុនរថភ្លើងបានទាក់ទងយករថយន្តស្ទូចយកតួររថភ្លើងនិងទូកុងតឺន័រឡើងដើម្បីយកទៅធ្វើការជួសជុល ចំណែកផ្ទះដែលរងការខូចខាតប៉ះពាល់ចំនួន០២ខ្នងត្រូវបានលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ចាត់អោយមេប៉ុស្តិ៍ធ្វើរបាយការណ៍ដើម្បីចុះជួយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង