Banner KNP Detail Top

រថយន្តដឹកស្រូវមួយគ្រឿង ធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯង បណ្តាលអោយឆេះ

រថយន្តដឹកស្រូវមួយគ្រឿង ធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯង បណ្តាលអោយឆេះ


កំពង់ឆ្នាំង: នៅ ថ្ងៃទី១៤កុម្ភ:ឆ្នាំ២០២៣ រថយន្តដឹកស្រូវមួយគ្រឿងធ្លាក់ពីលើផ្លូវជាតិក្រឡាប់ខ្លួនឯងបណ្តាលអោយឆេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៨និង៦៩ចំណុចផ្កូវអាល្លឺម៉ង់ ស្ថិតក្នុងភូមិគោកស្តៅ ឃុំ ទឹកហូរ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

រថយន្តមួយគ្រឿងម៉ាហ៉ីណូពណ៌សលាយខៀវពាក់ស្លាកលេខក្រុងព្រះស៉ីហនុ 3A.6177បើកបរជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះបើកមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ហើយផ្ទុះឆេះទាំងព្រឹកតែម្តង ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់រថយន្តឆេះនៅកន្លែងកើតហេតុ ។ ករណីក្រឡាប់រថយន្តធ្លាក់ផ្លូវផ្ទុះឆេះនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់នរណានោះឡើយហើយសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់មិនបណ្ដាលឱ្យឆេះរាលដាលទៅណាបន្តនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង