Banner KNP Detail Top

បុរសជនជាតិចិនម្នាក់ បេីករថយន្តរេចង្កូតទៅបុកម៉ូតូពីក្រោយ បណ្តាលឱ្យ២នាក់ឪពុកកូន រងរបួសធ្ងន់និងស្រាល ហេីយអ្នកបើករថយន្តបង្កហេតុ ព្យាយាមបេីករត់ក៏បន្តទៅបុករ៉ឺម៉កកង់បីពីក្រោយទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជេីង

បុរសជនជាតិចិនម្នាក់ បេីករថយន្តរេចង្កូតទៅបុកម៉ូតូពីក្រោយ បណ្តាលឱ្យ២នាក់ឪពុកកូន រងរបួសធ្ងន់និងស្រាល ហេីយអ្នកបើករថយន្តបង្កហេតុ ព្យាយាមបេីករត់ក៏បន្តទៅបុករ៉ឺម៉កកង់បីពីក្រោយទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជេីង

ភ្នំពេញ៖ កាលពី ល្ងាច ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្ថានីយប្រេងឥន្ទនៈPtt តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JV-7203 ឌុបកូនតូចម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចមុខស្ថានីយប្រងPtt ស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AS-2976 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វេីដំណេីរមកពីក្រោយបុកពេញទំហឹងបណ្តាលឱ្យបុរសអ្នកជិះម៉ូតូរងរបួសបាក់ជេីងម្ខាង ចំណែកកូនតូចរងរបួសស្រាល។ បន្ទាប់មករថយន្តបង្កក៏បានបេីកគេចខ្លួនបានប្រហែល២០០ម៉ែត្រក៏ជ្រុលទៅបុករ៉ឺម៉កលក់ខោអាវជជុះបណ្តាលឱ្យក្រឡាប់ផ្ងារជេីង ហេីយរថយន្តបង្កនៅតែមិនព្រមឈប់ទទួលកំហុសព្យាយាមបេីករត់បានប្រហែល១គីឡូម៉ែត្រទេីបពលរដ្ឋដេញឃាត់បានតែម្តង។
សមត្ថកិច្ចបានចុះទៅនាំខ្លួនម្ចាស់រថយន្តបង្កទៅប៉ុស្តិ៍នគរបាលរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង