Banner KNP Detail Top

រថយន្តកូរ៉ូឡាមួយគ្រឿង បេីក មិនប្រយ័ត្នបានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាតទៅមុខលែងរួច

រថយន្តកូរ៉ូឡាមួយគ្រឿង បេីក មិនប្រយ័ត្នបានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាតទៅមុខលែងរួច

ភ្នំពេញ៖ កាលពី ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣ រថយន្តកូរ៉ូឡាមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតទៅមុខលែងរួច នៅតាមបណ្តោយផ្លូវព្រះនរោត្តម ត្រង់ចំណុចមុខរដ្ឋបាលជលផល ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AJ-0913 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតទៅមុខលែងរួច។ សមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅកាតិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង