Banner KNP Detail Top

មនុស្សពីរនាក់ បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ពីរកន្លែងផ្សេងគ្នា

មនុស្សពីរនាក់ បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ពីរកន្លែងផ្សេងគ្នា

ខេត្តស្វាយរៀង: យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រុំនិងស្រុកចន្ទ្រា។
ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅលើផ្លូវកៅស៊ូADB មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ ២P -៧៦៧៤ អ្នកបើកមិនស្គាល់ឈ្មោះបានធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1J.1043 បើកបរដោយឈ្មោះ ណេ វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ ភាក ភារក្ស ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ បណ្ដាលឱ្យស្លាប់ទាំង២នាក់គួរឱ្យសង្វេគ។
សពត្រូវបានសមត្ថកិច្ចគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា មានរថយន្តមួយគ្រឿងម៉ាក ឡិចសុីសRX 300 ពណ៌ កាមៃ៉ ឆ្នាំផលិត ២០០២ ពាក់ស្លាកលេខ ស្វាយរៀង ២A -៥៤៦៤បើកបដោយឈ្មោះ នង សាវ៉េត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរលាងឡាន មានទីលំនៅភូមិ ចេក ឃុំសំរោង ស្រុកចន្រ្ទាធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងចូលផ្ទះខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកWinner ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មាស សារិទ្ធ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូ មានទីលំនៅភូមិ ចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីកើតទៅលិចក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង