Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលអោយបុរសម្នាក់រងរបួស

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលអោយបុរសម្នាក់រងរបួស

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តPrius២គ្រឿង បុកគ្នាយ៉ាងពេញ ទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួសបង្កការ ភ្ញាក់ផ្អើលដល់ អ្នកភូមិនិងអ្នកធ្វើដំណើរព្រមទាំងសមត្ថកិច្ចមកអន្តរាគមន៍ទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៣១៦ A នៅ ភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលបើករថយន្តរងរបួសមាន ឈ្មោះ ជ័យ មករា មានទីលំនៅភូមិ ទួលស្តី ឃុំ ទួលស្តី ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង បើករថយន្តម៉ាក Prius ពណ៌ក្ដោប្ររមេះ ពាក់ស្លាកលេខ ភ្នំពេញ២AX ៩១៧៩ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តភាគីម្ខាងទៀតមានឈ្មោះខៀវ រ៉ាសុី អាយុ ៣៨ ឆ្នាំ មុខរបរ បុគ្គលិកធនាគារកាណាឌីយ៉ា មានទីលំនៅភូមិ ឬស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើករថយន្ត ម៉ាក Prius ពណ៏ក្ដោប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ ២BE៥៨៧១។
មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Prius ពណ៌ក្ដោប្ររមេះ ពាក់ស្លាកលេខ ភ្នំពេញ២AX ៩១៧៩ដោយធ្វើដំណើរពីកើតទៅលិច មកដល់កន្លែងកើតហេតុ បានបុក ជាមួយ រថយន្ត ម៉ាក Prius ពណ៌ក្ដោប្រមេះ ស្លាកលេខ ភ្នំពេញ ២BE៥៨៧១ក្នុងទិសដៅ បញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបណ្ដាលអោយបុរសម្នាក់រងរបួស បង្កការផ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរព្រមទាំងសមត្ថកិច្ចមកអន្តរាគមន៍ទាំងយប់។
មូលហេតុ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ទាំងសងខាង បច្ចុប្បន្នរថយន្តទាំងពីរ គ្រឿងសមត្តកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ចន្រ្ទាដើម្បីដោះស្រាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង