Banner KNP Detail Top

រថយន្តមួយគ្រឿង កំពុងតែបើកបរសុខៗ ស្រាប់តែមានភ្លើងឆាបឆេះបង្កជាអគ្គិភ័យ បណ្តាលឱ្យឆេះខូចខាតរថយន្តទាំងស្រុង

រថយន្តមួយគ្រឿង កំពុងតែបើកបរសុខៗ ស្រាប់តែមានភ្លើងឆាបឆេះបង្កជាអគ្គិភ័យ បណ្តាលឱ្យឆេះខូចខាតរថយន្តទាំងស្រុង


ព្រះសីហនុ : នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ករណីរថយន្តម៉ាកលុចស៊ីសRX330មួយគ្រឿងបានឆាបឆេះបង្កជាអគ្គិភ័យនៅពេលកំពុងបើកបរនៅតាមដងផ្លូវ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្តម៉ាកលុចស៊ីសRX330 ដែលឆាបឆេះជាអគ្គិភ័យនៅពេលកំពុងបើកបរនេះ បើកបរដោយឈ្មោះ សេង ភ័ណ ភេទប្រុស ធ្វើដំណើរពីស្រុកស្ទឹងហាវ ឆ្ពោះមកឃុំកែវផុស លុះដល់ចំណុចហួស ផ្ទះខៀវ ចំការកៅស៊ូ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តនេះក៏បានឆាបឆេះជាអគ្គិភ័យតែម្តង (មិនទាន់ដឹងមូលហេតុ)បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង