ថ្ងៃខួបកំណើតឆ្នាំនេះ តូតា បានបង្ហោះសារជូនពរទៅកាន់ គង់វង្ស យ៉ាទី យ៉ាងចាក់ដោត
ថ្ងៃខួបកំណើតឆ្នាំនេះ តូតា បានបង្ហោះសារជូនពរទៅកាន់ គង់វង្ស យ៉ាទី យ៉ាងចាក់ដោត
ភ្នំពេញ ៖ ដោយឡែកមិនខុសពីឆ្នាំកន្លងទៅ តូតា បានរៀបចំនំខេក ដើម្បីពញ្ញាក់អារម្មណ៍មុនថ្ងៃខួបកំណើតដល់ គង់វង្ស យ៉ាទី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងភោជនីយដ្ឋានមួយកន្លែង។ អ្វីជាការកត់សម្គាល់ក្នុងថ្ងៃខួបកំណើតឆ្នាំនេះ តូតា បានបង្ហោះសារជូនពរទៅកាន់ គង់វង្ស យ៉ាទី យ៉ាងចាក់ដោត ដោយនៅក្នុងនោះនាងចង់ឲ្យ គង់វង្ស យ៉ាទី មានស្វាមីនៅក្នុងឆ្នាំនេះ។ តូតា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា «Happy pre birthday pouk mak គង់វង្ស យ៉ាទី ជូនពរឆាប់បានប្តីឆ្នាំហ្នឹង តែឆ្នាំនឹងអត់យកប្តីទេ ឈប់រាប់រកហើយ ល្មមៗយកទៅ កុំរើសពេក»។
សារជូនពរពី តូតា នេះ ហាក់បង្ហាញតម្រុយមួយថ្មីថា តារាសម្តែង និងពិធីការិនីនាង គង់វង្ស យ៉ាទី ទំនងជាអាចចូលរោងការនៅក្នុងឆ្នាំនេះ ស្របពេលដែលនាងធ្លាប់ប្រកាសនឹងចូលរោងការអោយបានមុនអាយុ៣០ឆ្នាំ។
កន្លងមក គង់វង្ស យ៉ាទី ធ្លាប់បានលើកឡើងថា នាងនឹងសម្រេចចូលរោងការនៅមុនអាយុ៣០ ហើយក្នុងពេលបច្ចុប្បន្ននេះ នាងក៏មានវ័យជិតឈានដល់អាយុដែលបានកំណត់ហើយដែរ។ គង់វង្ស យ៉ាទី ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយថា វង្សយ៉ាទី នាងនឹងចូលរោងការ៥ឆ្នាំខាងមុខទៀត ពោលគឺមិនឱ្យលើសពីអាយុ៣០ឆ្នាំឡើយ។
កន្លងមក ពីការបង្ហើបក្រៅផ្លូវការថា គង់វង្ស យ៉ាទី កំពុងបង្កើតទំនាក់ទំនងជាមួយបុរសពោះម៉ាយមួយរូប ដែលជាមន្ត្រីថ្នាក់ធំ។ ក្រោយពីជំពប់ស្នេហ៍ជាមួយមន្ត្រីធំនោះមក យ៉ាទី បានជីវភាពហ៊ឺហាយ៉ាងឆាប់រហ័ស ដូចជា ទិញបានផ្ទះវីឡាដ៏ប្រណីត និងជិះរថយន្តទំនើប២គ្រឿង តម្លៃជាងកន្លះលានដុល្លារ។ បច្ចុប្បន្នក្រៅពីអាជីពពិធីការិនី គង់វង្ស យ៉ាទី ហាក់មិនទទួលការថតភាពយន្តបន្តទៀតឡើយ ដោយនាងបានងាកទៅពង្រឹកមុខជំនួញផ្ទាល់ខ្លួនអោយពេញដៃវិញ៕