Banner KNP Detail Top

បុរសជនជាតិចិនម្នាក់ បានស្លាប់និងស្ត្រីម្នាក់ទៀត របួសធ្ងន់ ដោយសារ

បុរសជនជាតិចិនម្នាក់ បានស្លាប់និងស្ត្រីម្នាក់ទៀត របួសធ្ងន់ ដោយសារក្រឡាប់រថយន្ត លើផ្លូវល្បឿនលឿន


ព្រះសីហនុ: កាលពីរសៀលថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ២០២៣ បុរសជនជាតិចិនម្នាក់បានស្លាប់និងស្ត្រីម្នាក់ទៀតបានរបួសធ្ងន់ ដោយសារក្រឡាប់រថយន្តលើផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ ។ករណីនេះកើតឡើងត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៤,១៣៥ ក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ។
រថយន្តឡង់គ្រីសរ័ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX1188 ធ្វើដំណើរពីភ្នំពេញ ឆ្ពោះមកក្រុងព្រះសីហនុ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយ ក្រឡាប់ធ្លាក់ផ្លូវតែម្តង។ ភ្លាមៗរថយន្តសង្គ្រោះរបស់ មណ្ឌលសុខាភាព តក្កវិទ ស្រុកកំពង់សិលាបាន ចេញធ្វើសកម្មភាពជួយសង្គ្រោះ ដឹកសាកសពនិងជនរងគ្រោះទៅ រក្សាទុក និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនស្ថានទូតចាត់ចែងបន្ត។
ចំពោះអត្តសញ្ញាណជនរងគ្រោះពុំទាន់ត្រូវបានបង្ហាញនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង