គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តកែច្នៃមួយគ្រឿង ដែលចតនៅលើដងផ្លូវ បណ្ដាលឲ្យស្លាប់បុរសចំនួន ៣នាក់ ភ្លាមៗនៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ៖ នៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ករណីនេះបានកើតហេតុឡើងនៅជិតច្រកចូលផ្លូវល្បឿនលឿនស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តកែច្នៃមួយគ្រឿងដែលចតនៅលើតាមបណ្តេាយផ្លូវលេខ១៤៦B ចន្លេាះគីឡូម៉ែតលេខ២១- ២២ ស្ថិតនៅភូមិ១ ឃុទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយករណីគ្រេាះថ្នាក់ចរាចរណ៍ រវាងរថយន្តកែច្នៃបានខូចទុកចេាលនៅកន្លែងកើតហេតុ បណ្តាលអេាយម៉ូតូ ម៉ាកហុងដាឌ្រីម C125 ផលិតនៅឆ្នា២០២០ ពណ៌ក្រហមមានផ្លាកលេខកំពត 1M 4958 ជិះគ្នាចំនួន ៣នាក់ បានបុកពីក្រេាយបណ្តាលអេាយភាគីខាងម៉ូតូ ស្លាប់នៅនិងកន្លែងទាំង ៣នាក់
១.ឈ្មេាះ ស្រៀង ហួយហ័រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ សិស្ស មានទីទំនៅ ភូមិ៣ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ,២.ឈ្មេាះ ផន លីអុី ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនិង៣,ឈ្មេាះជឿន បញ្ញា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។
ករណីនេះសាកសពជនរងគ្រោះត្រូវបានប្រគល់អេាយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងបានយករក្សារទុកនៅអធិការស្រុកស្ទឹងហាវ ដើម្បីបន្តនីតិវិធីបន្ត៕