Banner KNP Detail Top

ផ្ទុះការរិះគន់ ក្រោយឃើញតារាចម្រៀងមហាទើស គឺលោក ម៉ៃ សុគន្ធ រិះគន់លើតារាចម្រៀងស្រីជួរមុខ

ផ្ទុះការរិះគន់ ក្រោយឃើញតារាចម្រៀងមហាទើស គឺលោក ម៉ៃ សុគន្ធ រិះគន់លើតារាចម្រៀងស្រីជួរមុខ អ្នកនាង មាស សុខសោភា ទៅលើការស្លៀកពាក់របស់តារាចម្រៀងស្រីរូបនេះ

ភ្នំពេញ ៖ ប្រាកដណាស់ និយាយដល់ឈ្មោះ មាស សុខសោភា អ្នកណាមិនស្គាល់នៅតារាចម្រៀងស្រីដ៏មានទេពកោសល្យ សមត្ថភាព សំឡេងផ្អែមស្រទន់ ដែលកន្លងមក តារាចម្រៀងស្រីរូបនេះច្រើនធ្វើសកម្មភាពពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាន និងព្រៃឈើ និងការអភិរក្សសត្វព្រៃ ក្រោយពីអ្នកនាងបានបោះជំហានឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្ប:នេះមកជាច្រើនឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ ឃើញថា តារាស្រីរូបនេះ កាន់តែទទួលបាននៅការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនជាច្រើនមិនថា ក្មេងចាស់ប្រុសស្រីនោះឡើយ។
ក្រោយពេលរៀបការបញ្ចប់ភាពនៅលីវ រួចមក អ្នកនាង មាស សុខសោភា និងស្វាមីបានសាងគ្រួសារមកជាមួយគ្នាមកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយតារាស្រីរូបនេះថែមទាំងមានកូនប្រុសម្នាក់ ដែលមានមុខមាត់រូបរាងស្រស់សង្ហាមិនណយនោះឡើយ។ ហើយពេលនេះ ក៏កាន់តែធំពេញរូបពេញរាង កំលោះស្ដូកបាត់ទៅហើយ ដែលទើបតែបានបញ្ជូនទៅរៀននៅបរទេសកាលពីពេលថ្មីៗនេះ។
ងាកមកប្រតិកម្មរបស់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាមួយនឹងលោក ម៉ៃ សុគន្ធ វិញ អ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រតារាចម្រៀង មាស សុខសោភា បាននាំគ្នាសម្ដែងការមិនពេញចិត្ត និងខឹងសម្បារ រហូតទប់ចិត្តមិនជាប់ក៏បានផ្ទុះប្រតិកម្មគ្រប់ៗគ្នានោះ ស្រាប់តែនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ គេក៏បានប្រទះឃើញលោក ម៉ៃ សុគន្ធ បានបង្ហោះរូបពីរសន្លឹក ដោយបាននិយាយភ្ជាប់ជាមួយតារាស្រីមួយដួង។ លោកក៏បានចេញមុខមកសរសេររិះគន់អ្នកនាង មាស សុខសោភា ដោយបានតភ្ជាប់ជាមួយនឹងក្មេងស្រីម្នាក់ ចំពោះរឿងដែលសម្លៀកបំពាក់ ដោយក្នុងនោះលោកបានរៀបរាប់ប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោកបែបនេះថា «ចាស់អោយដឹងចាស់ ធ្វើដូចខ្លួនទើបពេញក្រមុំ បែកសាច់ បែបស្ទាវ ជាអ្នកចម្រៀងចាស់វស្សាមួយរូប មិនខំសាងគំរូល្អៗអោយច្រើនទេ ធ្វើដូចកូនក្មេងស្ទាវទើបចេះច្រៀង ថតលេចលើលេចក្រោម ទាក់ភ្នែក គោឡើង.ក (គោស្ទាវ) វាមិនអាចទៅរួចទេ ខំសរសើរ ទាំងទឹកដមសំឡេង ទាំងការរាប់អានគ្នាដល់ឃើញចឹង ចប់ដោយគ្មានវាចា ឈប់ទៅ ខំម៉េស មានប្តីហើយ ខំអីទៀតពាក់អោយតែប្តីមើលទៅបានហើយ សំឡេងពីរោះពីធម្មជាតិហើយ ទោះមិនស្លៀកពាក់បែបខ្វះសាច់ក្រណាត់ ក៏ល្បីជួរមុខដែរ យល់នៅ? មកពីអាយដល ធ្វើបាន ទើបហ្វេនមួយចំនួនធ្វើតាម គ្រប់កាលៈទេសៈ គ្រប់ពេលវេលា ខុសត្រង់តែខោ និងសំពត់តិចទេ»។
បន្ទាប់ពីបានឃើញលោក ម៉ៃ សុគន្ធ បង្ហោះសារនិយាយដូច្នេះរួចមក ក៏ឃើញថា មានអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើនទាំងប្រុសទាំងស្រីបាននាំគ្នាចូលទៅខមិនថា «2023 ហើយបងរៀនមើលគេជិតខាងយើងផង គេដល់ណាអស់ហើយ ល្មមអើត.កចេញពីអណ្ដូងហើយ គេដល់ណាណីហើយ អែងនៅមិនទាន់ងើបពីដំណេកទេ បារមីអោយ Comment»។
ហ្វេនៗដែលតែងតែស្រលាញ់ចូលចិត្ត និងគាំទ្រតារាចម្រៀងស្រីអ្នកនាង មាស សុខសោភា មិនតិចនាក់នោះឡើយ ក៏បាននាំគ្នាចូលទៅបញ្ចេញមតិរិះគន់ដាក់ទៅចំៗគ្មានសំចៃមាត់បែបនេះថា «សុំសួរពូដូចឆ្ងល់ ទើសគាត់ចឹងហើយ ពូជួបគាត់នៅក្រៅ ពូធ្វើមុខមិច ឬក៏ដើរគេច?» «ចុះពូឯងកាលចូលវត្ត មិនគិតសាងបុណ្យ ឃើញតែសាងបាប» «កុំយកអ្នកផ្សេងមកបៀបធៀបជាមួយ Idol ខ្ញុំ ចឹងបានច្រៀងយូរឆ្នាំហើយ មិនងាប់ល្បីទៅណាផង» «ទើសគេសល់ម៉ានហើយ បើសល់យកទៅកែច្រមុះចេញទៅ ស្ថាបនា» «គាត់ស្លៀកចឹងស្អាតបែបទាន់សម័យ សង្គមឥឡូវគេមិនវា.យតម្លៃមនុស្សលើការស្លៀកពាក់ទេពូអើយ ទាល់តែមារយាទអន់ ចាំតែទើសគេ បានគេហៅមនុស្សអត់ខួរដើរទើសគេ» «ធ្វើខ្លួនមកដូចបណ្ឌិត ប៉ុន្តែពាក្យសម្ដីនិយាយមកដូចមនុស្សមិនដែលចូលសាលា»។
មួយចំនួនទៀតបាននិយាយថា «វាអត់ត្រូវរឿង ដែលយកតារាសុភាពរាបសា មានសីលធម៌ក្នុងការនិយាយ ទៅប្រៀបធៀបទៅនឹងក្មេងបែកស្លុយ ពូអត់ឈឺចិត្តទេ ឬព្រោះនៅក្នុងខមិន គេនិយាយ ហើយដៀលជេរប្រទេច ពូដូចម្តេចខ្លះ?»៕

អត្ថបទដែលជាប់ទាក់ទង