Banner KNP Detail Top

គួរអោយភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ ក្រោយពេលបានប្រទះឃើញបរកញ្ញាដ៏ស្រស់ស្អាតមួយរូប កំពុងតែឆក់យកបេះដូង

គួរអោយភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ ក្រោយពេលបានប្រទះឃើញបរកញ្ញាដ៏ស្រស់ស្អាតមួយរូប កំពុងតែឆក់យកបេះដូងទស្សនិកជន យ៉ាងច្រើនលើសលុប

ភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍ពាសពេញបណ្ដាញទំនាក់ទំនងសង្គម Internet ជាថ្មីម្ដងទៀត ក្រោយពេលបានប្រទះឃើញបរកញ្ញាដ៏ស្រស់ស្អាតមួយរូប កំពុងតែឆក់យកបេះដូងទស្សនិកជនយ៉ាងច្រើនលើសលុប រហូតធ្វើឱ្យបណ្ដាអ្នកគាំទ្រមិនតិចនាក់នោះឡើយ ហាក់សម្ដែងការស្រលាញ់កាន់តែខ្លាំងឡើងៗទ្វេរដងតែម្ដង។ ជឿជាក់ថា គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ នោះគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបវរកញ្ញាឯកមួយដួងរបស់កម្ពុជាឆ្នាំ២០២២ ដែលបានគ្រងតំណែងលំដាប់រងទី៥ នៃកម្មវិធីប្រឡងសម្រស់ជ្រើសរើសបវរកញ្ញាឯកដែលមានឈ្មោះថា Miss Grand International ប្រចាំឆ្នាំ២០២២។
ថ្មីៗនេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជា ដោយបានក្លាយខ្លួនទៅជា ទូតសុឆន្ទៈថ្មី ក្នុងកម្មវិធីមួយ ដែលក្នុងនោះក៏មានវត្តមានតារាចម្រៀងល្បីឈ្មោះ ដូចជា លោក ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណា ទៀតផង។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺពេលកំពុងតែថតរូបស្រាប់តែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែឈរថតសោះ ភ្លាមៗនោះនាងក៏បានឱនលំទោនយកដៃរបស់ខ្លួន ជួយរៀបចំឈុតរបស់តារាចម្រៀងស្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាតប្រចាំផលិតកម្មរស្មីហង្សមាស នោះគឺកញ្ញា រ៉េត ស៊ូហ្សាណា ដើម្បីថតរូបជុំគ្នាដោយមិនប្រកាន់ខ្លួនឡើយ ធ្វើអោយមហាជនឃើញហើយលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ។
នេះបើយោងទៅតាមរយៈគណនី Tik Tok មួយបានបង្ហោះវីដេអូ ដោយបានសរសេរភ្ជាប់ជាមួយសារប៉ុន្មានមាត់បែបនេះថា «មនុស្សរបស់ហ្វេនអើយ ល្អពេកហើយ»។ ដោយទប់ចិត្តមិនជាប់ ក៏មានហ្វេនៗទាំងប្រុសទាំងស្រីបាននាំគ្នាចូលទៅខមិនយ៉ាងដូច្នេះថា «ព្រោះតែ Queen បែបនឹងហើយទើប fan ម្នាក់នេះងប់ងល់ដល់ថ្នាក់នេះ» «សីលធម៌100ពិន្ទុពេញ my love the best woman of Cambodia» «ពីមួយថ្ងៃទៅមួយថ្ងៃ Queen កាន់តែគួរឱ្យស្រឡាញ់ ខ្ញុំសប្បាយចិត្តបំផុតដែលមានគាត់ជាអាយដល» «នេះជាមូលហេតុដែលខ្ញុំស្រលាញ់នឹង support គ្រប់សកម្មភាព» «ខ្ញុំពិតជាមានភាពរីករាយដែលមានគាត់ជា Queen កម្ពុជា»។
អ្នកខ្លះទៀតក៏បាននិយាយចំៗបែបនេះថា «គេបវកញ្ញាចឹងមែន ឈរក៏ស្អាត រាងក៏ស្អាត មុខក៏ស្អាត លេងទឹកមុខថតក៏អេមអើយអេម យាយរួម perfect»។ ហ្វេនមួយចំនួនទៀតក៏បាននិយាយទៀតថា «ចង់តែចាប់ទុកទេលោកអើយ បងតីពូកែ take care មនុស្សជុំវិញខ្លួនគាត់ណាស់» «រឿងមើលថែនឹងទុកចិត្ដលើបងតីចុះ មិនអោយខកបំណងទេ ចឹងហាស់បានខ្ញុំស្រឡាញ់ងើបក្បាលមិនរួច» «មិនល្អ មិនស្អាត មិនមានមន្ដស្នេហ៍ ទិញចិត្ត Boss Navat អត់បានទេ» «ពិតជាគួរអោយស្រលាញ់ខ្លាំងណាស់លោកអើយ ទាំងស្អាត ឆ្លាត ទាំងពូកែ អ្នកណាទ្រាំមិនស្រលាញ់មិនគាំទ្របាននោះ បើល្អអីក៏ល្អយ៉ាងនឹងនោះ» ៕

អត្ថបទដែលជាប់ទាក់ទង