Banner KNP Detail Top

ក្មេងស្រីសិស្សសាលាចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបាន

ក្មេងស្រីសិស្សសាលាចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅសាលារៀន ជួបគ្រោះថ្នាក់ចរាចរណ៍

 

ភ្នំពេញ៖ កាលពី ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៣ន នៅចំណុចផ្លូវ ជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុ រុឺម៉កម៉ូតូសង់កូរ៉េ ពណ៌ក្រហមដឹកសុទ្ធតែនំកញ្ចប់ បើកដោយបុរសម្នាក់ពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏បត់ឆ្លងផ្លូវ ដើម្បីយកនំដាក់ឱ្យម៉ូយ ស្រាប់តែបុកជាមួយម៉ូតូស្គូពី ពណ៌ក្រហម ជិះដោយក្មេងស្រីសិស្សសាលាចំនួន៣នាក់ពីលិចទៅកើត បណ្តាលឱ្យរុឺម៉កក្រឡាប់ផ្ងារជើង រីឯម៉ូតូខ្ទាតធ្លាក់ចូលប្រឡាយទឹកង របួសក្មេងស្រី៣នាក់ធ្ងន់និងស្រាល។
ម្ចាស់រ៉ឺម៉កមានឈ្មោះ ភ័ក្រ្ក មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់នំ មានទីលំនៅបច្ចុប្បន្នភូមិទួលត្នោត ឃុំទួលត្នោត ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ចំណែកសិស្សសាលាទី១-ឈ្មោះ តាល់ ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នំា មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រងរបួសស្រាល។ ទី២-ឈ្មោះហុល លីហេង ភេទស្រី អាយុ១៤ឆ្នំា មុខរបរសិស្សបច្ចុប្បន្នស្នាក់នៅភូមិកន្ទោកខាងជើងសង្កាត់កន្ទោក ខណ្ឌកំបូល របួសធ្ងន់។ ទី៣-ឈ្មោះ វន សុជាតា ភេទស្រី អាយុ១៤ឆ្នំា មុខរបរសិស្ស បច្ចុប្បន្នស្នាក់នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល របួសស្រាល ។ ក្មេងស្រីទាំង៣នាក់ នាំគ្នាដើរទៅគ្លីនិកក្បែរនោះ ដើម្បីព្យាបាលរបួស ចំណែករុឺម៉កនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាជាក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង