Banner KNP Detail Top

តារាសម្តែងនាង គង់ ចាន់ស្រីដែន បានទម្លាយរឿងពិតមួយដែលនាងបានលាក់ម្តាយអស់រយៈពេលប្រមាណជា២០ឆ្នាំ

តារាសម្តែងនាង គង់ ចាន់ស្រីដែន បានទម្លាយរឿងពិតមួយដែលនាងបានលាក់ម្តាយអស់រយៈពេលប្រមាណជា២០ឆ្នាំ

ភ្នំពេញ ៖ យ៉ាងណា គង់ ចាន់ ស្រីដែន លើកឡើងបញ្ជាក់ថា ហេតុផលដែលនាងព្យាយាមធ្វើបែបនេះ គឺមិនចង់អោយម្តាយពិបាកចិត្ត ដោយសារម្តាយស្រឡាញ់នាងស្មើជីវិត ដោយគ្មានលក្ខខណ្ឌ។
តារាសម្តែងនាង គង់ ចាន់ស្រីដែន បានទម្លាយរឿងពិតមួយដែលនាងបានលាក់ម្តាយអស់រយៈពេលប្រមាណជា២០ឆ្នាំ រហូតដល់ម្តាយទទួលមរណភាពកាលពីពេលថ្មីៗនេះ។ អ្វីដែលតារាសម្តែងក្នុងរឿង «កូនចៅក្លែងកាយ ប៉ះចៅហ្វាយកំពូលកូរ» រូបនេះ បានព្យាយាមលាក់ម្តាយ នោះគឺនាងបានដឹងច្បាស់ថា នាងមិនមែនជាកូនបង្កើតឡើយ ពោលគឺគ្រាន់តែជាកូនចិញ្ចឹមតែប៉ុណ្ណោះ។

សំណេរដែលបានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្រោយមរណភាពម្តាយនោះ ស្រីស្អាត គង់ ចាន់ស្រីដែន បានលើកឡើងថា ម្តាយរបស់នាងឈ្មោះ គង់ សាមឿន បច្ចុប្បន្នមានជុន្មាយុ៧០ឆ្នាំ អ្នកម្តាយពុំមានប្តី ពុំមានកូននោះទេ អ្នកម្តាយ គឺជាអ្នកដែលយកខ្ញុំមកបីបាច់ចិញ្ចឹមថែរក្សាតាំងពីបាតជើងក្រហម ស្រលាញ់កូនស្មើជីវិត ដោយឥតលក្ខខណ្ឌ។
នាងបញ្ជាក់ថា រយៈពេលជាង២០ឆ្នាំដែលកូនលាក់ម៉ែថា កូនដឹងការពិត ដែលកូនជាកូនចិញ្ចឹមរបស់លោក ព្រោះខ្លាចម៉ែពិបាកចិត្តគិតដល់ចិត្តកូន តែពេលចុងក្រោយនេះកូននិយាយលេង តែប្រហែលម៉ែអាចយល់បាន។ នាងបន្តថា សំនួរដែលកូនលឺដោយសង្វេគ «តើកូនស្រលាញ់ម៉ែដូចម៉ែបង្កើតដែលឬទេ?» (មិនទាន់ឆ្លើយទេ ទឹកភ្នែកហូរយំមិនឲ្យម៉ែលឺ ឱ! ម៉ែអើយ លើលោកនេះ ម្តាយរបស់កូនមានតែមួយគត់ គឺអ្នកម្តាយនេះហើយ។
នាងបញ្ជាក់ថា ត្បិតជាតិនេះ យើងអស់និស្ស័យជាម្តាយនិងកូនត.ទៅទៀតពិតមែន តែម៉ែប្រៀបបាននឹងទេវតាមកប្រោសកូន ប្រណីកូន នៅក្បែរកូនគាំទ្រគ្រប់យ៉ាង កូនអរគុណម៉ែណា៎! កូនមានសំណាងហូរហែ មានអ្នកម្តាយ ជាអ្នកមានបុណ្យវាសនា មានព្រហ្មវិហារធម៌ ។
គួរបញ្ជាក់ថា ស្រីស្អាត គង់ ចាន់ស្រីដែន បានចូលប្រឡូកក្នុងអាជីពសិល្បៈ បន្ទាប់ពីនាងបានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី Freahie boy and Girl។ ចាប់តាំងពីការប្រឡងនោះមកតារាសម្តែងរូបនេះ ហាក់មិនសូវបានចូលរួមការសម្តែងញឹកញាប់ឡើយ ដោយសារនាងគិតថាខ្លួនហាក់នៅមានភាពក្មេងខ្ចីនៅឡើយសម្រាប់អាជីពមួយនេះ។
យ៉ាងណាក្រោយស្រីស្អាត គង់ ចាន់ស្រីដែន ក៏មានឱកាសសម្តែងជាលើកដំបូងនៅក្នុងរឿង«ស្នេហាក្មេង» ហើយចុងក្រោយនេះ នាងក៏បានសម្តែងជាតួឯកនៅរឿងភាគ «កូនចៅក្លែងកាយ ប៉ះចៅហ្វាយកំពូលកូរ» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍៕

អត្ថបទដែលជាប់ទាក់ទង