Banner KNP Detail Top

បុរស២នាក់រងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

បុរស២នាក់រងរបួសធ្ងន់និងស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រលេខ១៤០និង១៤១លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បុរស២នាក់រងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីឈប់ម៉ូតូហើយនិយាយទូរស័ព្ទលើគន្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុកពីក្រោយស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
បុរសដែលរងរបួសធ្ងន់មានឈ្មោះសរ រតនា អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងដែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១O-១៣៨៦។
ចំណែកភាគីរងគ្រោះមានឈ្មោះរ៉ុត សុថា អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដូល ខេត្តស្វាយរៀង បើកម៉ូតូម៉ាក
ស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១G-៣០១៣។
មុនកើតហេតុគេឃើញបុរសម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១O-១៣៨៦ នៅចន្លោះគីឡូម៉ែត្រលេខ១៤០និង១៤១លើផ្លូវជាតិលេខ១ ហើយក៏បានឈប់ម៉ូតូនិយាយទូរស័ព្ទនៅលើគន្លងផ្លូវម៉ូតូមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១G-៣០១៣បើកបុកពីក្រោយស្របទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប រីឯមធ្យោបាយម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តៀងរាយដើម្បីដោះស្រាយបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង