Banner KNP Detail Top

ភរិយាលោក ព្រាប សុវត្ថិ បានអះអាងថា ខ្ញុំចង់បញ្ជាក់ថា

ភរិយាលោក ព្រាប សុវត្ថិ បានអះអាងថា ខ្ញុំចង់បញ្ជាក់ថាកូននាគ និងក្មួយស្រី រ៉េត ស៊ូហ្សាណា មិនមានទំនាក់ទំនងអ្វីនឹងគ្នាទេ ដូច្នេះសុំបងប្អូនកុំយល់ច្រឡំ

ភរិយាលោក ព្រាប សុវត្ថិ បានអះអាងថា ខ្ញុំចង់បញ្ជាក់ថា

ភ្នំពេញ ៖ ភរិយារបស់លោក ព្រាប សុវត្ថិ និងជាម្តាយរបស់ សុវត្ថិ មុនីនាគ បានលើកឡើងថា «ទំនាក់ទំនាក់រវាងកូនប្រុសរបស់ខ្លួនជាមួយ រ៉េត ស៊ូហ្សាណា គឺមិនមានអ្វីលើសពីមិត្តភាព និងការរួមការងារជាមួយគ្នាធម្មតាប៉ុណ្ណោះ»។
តាមរយៈបណ្តាញសង្គម Tik Tok ភរិយាលោក ព្រាប សុវត្ថិ បានអះអាងថា ខ្ញុំចង់បញ្ជាក់ថាកូននាគ និងក្មួយស្រី រ៉េត ស៊ូហ្សាណា មិនមានទំនាក់ទំនងអ្វីនឹងគ្នាទេ ដូច្នេះសុំបងប្អូនកុំយល់ច្រឡំទៀតអី។ ហើយបើសិនមានការយល់ច្រឡំទៀត កូននាគ លែងមានសង្សារហើយមើលទៅ ព្រោះអ្វីក្មួយៗផ្សេងៗគាត់លែងស្រលាញ់កូននាគ ព្រោះពួកគាត់នឹកឃើញថា ប្រហែលមានអ្វីពិសេសជាមួយក្មួយ រ៉េត ស៊ូហ្សាណា ហើយមើលទៅ»។
ភរិយាតារាចម្រៀងលោក ព្រាប សុវត្ថិ បានបន្ថែមថា «ពួកគាត់ទាំងពីរពុំមានទំនាក់ទំនងស្នេហាជាមួយគ្នាទេ ដូច្នេះបើបងប្អូនបានមើលវីដេអូនេះហើយ ច្បាស់ជាយល់ច្បាស់ ព្រោះស្គាល់គ្នាត្រឹមតែក្នុងកិច្ចការងារធម្មតាៗប៉ុណ្ណោះទេ»។
យ៉ាងណា បើតាមភរិយាលោក ព្រាប សុវត្ថិ ថា ប្រសិនបើទស្សនិកជនមានចម្ងល់ទៅលើរឿងមួយនេះ គឺអាចសួរអ្នកនាងបាន ខណៈពេលដែលអ្នកស្នើអោយមហាជនកុំមានការភាន់ច្រឡំ»។
ពាក់ព័ន្ធបញ្ហានេះ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការសោកស្តាយ ប្រសិនបើវាជារឿងពិត ក្នុងពេលដែលពួកគេចាត់ទុក សុវត្ថិ មុនីនាគ និង រ៉េត ស៊ូហ្សាណា ជាគូស្នេហ៍វ័យក្មេង និងសាកសមបំផុត។
ជាការកត់សម្គាល់ មហាជនបានដាក់ការសង្ស័យថា សុវត្ថិ មុនីនាគ កំពុងសាងទំនាក់ទំនងក្រៅឆាកជាមួយនឹងតារាចម្រៀងវ័យក្មេងនាង រ៉េត ស៊ូហ្សាណា បន្ទាប់ពីអ្នកទាំងពីរបានរួមការងារជាមួយគ្នាក្នុងផលិតកម្មហង្សមាស។ ជាធម្មតា អ្នកទាំងពីរបានបង្ហាញរូបភាពរួមគ្នាជាបន្តបន្ទាប់មិនថា សកម្មភាពនៅក្នុងសិល្បៈ និងក្រៅសិល្បៈនោះឡើយ ហើយរូបភាពសកម្មភាពទាំងអស់នោះ ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រផងដែរ។
គេនៅចាំបានថា កន្លងមក ទស្សនិកជនក៏ធ្លាប់ដាក់ការសង្ស័យដែរថា រ៉េត ស៊ូហ្សាណា ទំនងជាមានទំនាក់ទំនងពិសេសក្រៅឆាកជាមួយតារាចម្រៀងរួមទ្រនំ គឺលោក នីកូ ក្រោយពីពួកគេបានចាប់ដៃគូគ្នាទាំងការច្រៀង និងសម្តែងភាពយន្ត។ យ៉ាងណា ក្រោយរឿងរ៉ាវមួយនេះ បានស្ងប់តារាចម្រៀងស្រីរូបនេះក៏ត្រូវបានគេឃើញងាកមកស្និទ្ធស្នាលជាមួយនឹងកូនប្រុសលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាគ ក្នុងរយៈពេលចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង