បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយមនុស្ស ៣នាក់ផ្សេងទៀត
បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយមនុស្ស ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ខណៈដែលម៉ូតូចំនួន០២គ្រឿងបុកគ្នា
បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយមនុស្ស ៣នាក់ផ្សេងទៀត
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ម៉ូតូបុកគ្នាបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសនេះបានកើតឡើងកាលពី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-ទៅលេខ៤៤ ស្ថិតនៅក្នុងភូមិត្រពាំងគង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមនុស្សចំនួន៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាល ខណៈដែលម៉ូតូចំនួន០២គ្រឿងបុកគ្នាក្នុងទិសដៅស្របគ្នា។
នៅមុនពេលកើតហេតុមានម៉ូតូ០១ គ្រឿង ម៉ាកហុងដាសេ១២៥(HONDA DREAM C125) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខកំពង់ចាម1P-2374 បើកបរដោយឈ្មោះជីម តែក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុឌុបមនុស្ស០១នាក់ ឈ្មោះជីម ម៉ុក ភេទប្រុស អាយុ៣៦ឆ្នាំរងរបួសធ្ងន់ធ្ងរ រស់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានទៅបុកម៉ូតូ០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ គ្មានផ្លាកលេខ បើកបរដោយឈ្មោះពៅ ធា ភេទប្រុស អាយុ៤០ឆ្នាំ (របួសស្រាល) ឌុបមនុស្ស០១នាក់ ឈ្មោះថាច ស្រីលីន ភេទស្រី អាយុ១០ឆ្នាំ (កូន) របួសស្រាល អ្នកទាំង០២នាក់ រស់នៅភូមិត្រពាំងគង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈកំពុងបើកបរស្របទិសគ្នាពីក្រោយពេញទំហឹង បណ្ដាលឱ្យស្លាប់បុរសម្នាក់(ឈ្មោះជីម តែក )ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
នគរបាលចរាចរណ៍ បានបន្តទៀតថាក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ អ្នករងរបួសធ្ងន់០១នាក់ ប្រុស(ឈ្មោះជីម ម៉ុក) រងរបួសស្រាលចំនួន០២នាក់ ស្រី០១នាក់(ឈ្មោះពៅ ធា និងឈ្មោះថាច ស្រីលីន)។
ចំណែកសពជនរងគ្រោះនគរបាលជំនាញ បានធ្វើកំណត់ ប្រគល់ សពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯងវត្ថុតាងម៉ូតូទាំង០២ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងចាត់បន្តតាមផ្លូវច្បាប់៕