Banner KNP Detail Top

បុរសម្នាក់ បានបេីកររថយន្តម៉ាក តូយ៉ូតា ព្រូស យ៉ាងលឿន ជ្រុលទៅបុក

បុរសម្នាក់ បានបេីកររថយន្តម៉ាក តូយ៉ូតា ព្រូស យ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅគល់ស្ពានអាកាសចោមចៅ


ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅគល់ស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បុរសម្នាក់បានបេីកររថយន្តម៉ាក តូយ៉ូតា ព្រូស យ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅគល់ស្ពានអាកាសចោមចៅ បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបង្កឱ្យមនុស្សរងរបួស ។

បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE-5900 បេីកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វេីដំណេីរតាមមហាវិថីចោមចៅ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាតពីមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ដោយអ្នកបេីកបរព្យាយាមបេីកទៅមុខបានប្រហែល៥០ម៉ែត្រក៏ទៅមុខលែងរួច ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមនុស្សរងរបួសនោះទេ ដោយខូចខាតតែរថយន្តបង្កប៉ុណ្ណោះ ។ បន្តិចក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងទាក់ទងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង