Banner KNP Detail Top

ស្តាប់សំដីសារភាពរបស់ ជនសង្ស័យ ២នាក់ ដែលប៉ុនប៉ងរឹត ក សម្លាប់ម្ចាស់

ស្តាប់សំដីសារភាពរបស់ ជនសង្ស័យ ២នាក់ ដែលប៉ុនប៉ងរឹត ក សម្លាប់ម្ចាស់រថយន្តឈ្នួល ដើម្បីប្លន់យករថយន្ត

ស្តាប់សំដីសារភាពរបស់ ជនសង្ស័យ ២នាក់ ដែលប៉ុនប៉ងរឹត ក សម្លាប់ម្ចាស់

ភ្នំពេញ៖ នៅទីបំផុត! ជនសង្ស័យ ពីរនាក់ ដែលប៉ុនប៉ងរឹតក សម្លាប់ម្ចាស់រថយន្តឈ្នួល ដើម្បីប្លន់យករថយន្ត បានហើយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ បន្ទាប់ពីកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវ អស់រយៈពេល ៣ សប្តាហ៍មកនេះ។
ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនបាននេះ ធ្វើឡើងនៅទីតាំងផ្សេងគ្នា ជាអាទិ៍ ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ ឃាត់ខ្លួនបាននៅចំណុច ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រីឯម្នាក់ទៀតឈ្មោះ សុខ បញ្ញា បានឃាត់ខ្លួន នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅមុនកើតហេតុ មានជនសង្ស័យ មានគ្នា ៣ នាក់ បានប្រើល្បិច ធ្វើជាតេតាមអែប ហៅរូបគាត់ ឱ្យទៅយកនៅចំណុចក្រោយបន្ទាយទួល ក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយមក រូបគាត់ ក៏បានបើករថយន្ត ទៅយកជន សង្ស័យទាំង ៣ នោះ រួចត្រឡប់មកភ្នំពេញវិញ។ លុះជិះកាត់តាមបណ្តោយផ្លូវ ៥០ ម៉ែត្រ មកដល់ចំណុចស្ងាត់ ជនសង្ស័យទាំង បីនាក់នោះ ក៏បានប្រើល្បិច ធ្វើជាចង់ចុះបត់ជើង តូច ហើយឱ្យម្ចាស់រថយន្ត អែបឈប់សិន ប៉ុន្តែដោយសារម្ចាស់រថយន្ត មានអារម្មណ៍ មិនស្រួល ក៏អត់បានឈប់ ហើយបន្តល្បឿនបើកទៅមុខរហូតមកដល់ផ្លូវ ៣០ ម៉ែត្រ ក្បែរនិងជិតដល់ផ្សារទួលពង្រ ស្រាប់តែជនសង្ស័យទាំង បីនាក់នោះ បានធ្វើសកម្មភាព យកខ្សែកាបរឹតក ម្ចាស់រថយន្តបម្រុងនឹងប្លន់សម្លាប់ តែដោយសារស្មារតីម្ចាស់រថយន្ត រឹង ក៏បានយកដៃម្ខាង ប្រតាយប្រតប់ និងជនសង្ស័យ រួចក៏បានបួងចង្កូតរថយន្តជ្រុល ទៅបុកខឿន បណ្តាលឱ្យរថយន្ត រងការខូចខាតផ្នែកខាងមុខទាំងស្រុង ទើបរថយន្ត ទៅមុខលែងរួច ហើយភ្លាមនោះដែរ ជនសង្ស័យទាំង បីនាក់នោះ ក៏បានបើកទ្វារចុះពី រថយន្ត រត់គេចខ្លួនបាត់ស្រមោល ក្រោយមក ក៏មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជិតខាងចេញមកមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកទីតាំងកើតហេតុ ភ្លាមៗ។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ វេលាម៉ោង ១១:៣០ នាទី យប់ ត្រង់ចំណុចផ្លូវ ៣០ ម៉ែត្រ ចំណុចក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានហេតុការណ៍ក្រុមជនសង្ស័យមួយក្រុម ប្រើល្បិចជួលរថយន្តឈ្នួល តាម APP រួចរកកន្លែងស្ងាត់ បម្រុងរឹតកសម្លាប់ម្ចាស់រថយន្ត ដើម្បីប្លន់យករថយន្ត ប៉ុន្តែពុំបានសម្រេច ដោយសារម្ចាស់រថយន្ត ដឹងខ្លួនទាន់ ក៏បានប្រតាយប្រតប់ ជាមួយជនសង្ស័យ រហូតរេចង្កូតបុកខឿនផ្លូវ ទៅមុខលែងរួច ទើបក្រុមជនសង្ស័យ នាំគ្នារត់គេចខ្លួនអស់។
បុរសរងគ្រោះ ជាម្ចាស់រថយន្ត បានឲ្យដឹងថា រថយន្តរបស់គាត់ ម៉ាកតូយ៉ូតា ព្រូស ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0575 ខណៈរថយន្តនេះ គាត់យកធ្វើជាមុខរបររត់តាក់ស៊ី។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ រួចក៏បាននាំបុរស ជាម្ចាស់រថយន្ត ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ ដើម្បីធ្វើការសាកសួរបន្ត ចំណែករថយន្ត ដោយពិនិត្យមិនឃើញប៉ះពាល់ទៅលើភាគីដទៃ និងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋ សមត្ថកិច្ច ក៏បានឱ្យម្ចាស់រថយន្ត ស្ទូចយកទៅជួសជុល ដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង