Banner KNP Detail Top

បុរសម្នាក់ ជាមន្ត្រីសាលាខណ្ឌ៧មករា បេីករថយន្តមួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

បុរសម្នាក់ ជាមន្ត្រីសាលាខណ្ឌ៧មករា បេីករថយន្តមួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរងការខូចខាត

 


ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខចេនឡា ឬផ្សារដេីមគក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ បុរសម្នាក់ជាមន្ត្រីសាលាខណ្ឌ៧មករាបានបេីករថយន្តហាយឡេនឌ័រជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។


មុនពេលកើតហេតុគេបានឃើញរថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AJ-0641 បើកដោយបុរសម្នាក់ជាមន្ត្រីសាលាខណ្ឌ៧មករាក្នុងទិសដៅពីកើតទៅលិចដោយបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានគេចពីម៉ូតូជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្ដាលឱ្យខ្ទាតចេញពីជួរ២កង់ទៅកណ្ដាលថ្នល់ រីឯរថយន្តបង្កបានដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុរួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង