Banner KNP Detail Top

តារាសម្តែងថ្មីវ័យក្មេង លីកា មហិច្ឆតាខ្ពស់មួយផងដែរ នាពេលអនាគត

តារាសម្តែងថ្មីវ័យក្មេង លីកា មហិច្ឆតាខ្ពស់មួយផងដែរ នាពេលអនាគត

ភ្នំពេញ ៖ តារាសម្តែងថ្មីវ័យក្មេង លីកា ហាក់មិនទាន់មានឱកាសសម្តែងក្នុងខ្សែភាពយន្តភាគ ឬខ្នាតធំណាមួយនៅឡើយទេ ក្នុងពេលដែលតារារូបនេះក៏កំពុងក្លាយជាទីចំណាប់អារម្មណ៍មួយផងដែរសម្រាប់ផលិតករនានា។ យ៉ាងណាតារាវ័យ១៨ឆ្នាំរូបនេះ ក៏មានមហិច្ឆតាខ្ពស់មួយផងដែរនាពេលអនាគតសម្រាប់អាជីពសិល្បៈរបស់ខ្លួន ក្រោយពេលដែលនាងនឹងបញ្ចប់ការសិក្សានាពេលខាងមុខនេះ។
នាងបញ្ជាក់ថា សម្រាប់ការសិក្សា ពេលនេះនាងកំពុងតែរៀនថ្នាក់ទី១២ ហើយនាងចូលប្រឡូកក្នុងអាជីពសិល្បៈនេះតាំងពីនាងរៀនថ្នាក់ទី៨មកម្ល៉េះ។ សម្រាប់អាជីពសិល្បៈនាងត្រូវបានគេផ្តល់ឱកាសអោយចូលសម្តែង បន្ទាប់ពីនាងត្រូវបានគេមើលឃើញតាមរយៈរូបថតនៃការថតសម្អាងការមួយ។
នាងបន្ថែមថា ចាប់ពីពេលនោះមក នាងក៏ផ្តើមអាជីពសិល្បៈដោយមានការហៅដើរម៉ូត ថតរឿងខ្លី និងស្ពតពាណិជកម្មនានាជាបន្តបន្ទាប់។ យ៉ាងណាបើតាមតារាសម្តែង លីកា បើទោះបីជានាងបានប្រឡូកក្នុងអាជីពសិល្បះអស់ប៉ុន្មានឆ្នាំនេះក៏ដោយ ប៉ុន្តែនាងនៅមិនទាន់មានឱកាសចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តភាគ ឬរឿងខ្នាតធំនៅឡើយទេ។
នាងបញ្ជាក់ថា កន្លងមកក៏មានបណ្តាប៉ុស្តិ៍ទូរទស្សន៍មួយចំនួនបានហៅនាងទៅសាកល្បងដែរ ប៉ុន្តែដោយសារជាប់ការសិក្សាទើបនាងមិនអាចទទួលថតបាន ព្រោះការថតភាពយន្តភាគគឺត្រូវការប្រើពេលវេលាយូរ។ ហេតុនេះបច្ចុប្បន្ន នាងទទួលយកតែការថតស្ពត និងរឿងខ្លីតែប៉ុណ្ណោះ ដោយសារនាងចង់ទុកពេលរៀន ដើម្បីបញ្ចប់ថ្នាក់ទី១២ជាមុនសិន ៕

អត្ថបទដែលជាប់ទាក់ទង